សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំមេគង្គ-ជប៉ុន ចាប់ផ្តើមបើកកិច្ចប្រជុំកំពូលលើកទី១០ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំមេគង្គ-ជប៉ុន ចាប់ផ្តើមបើកកិច្ចប្រជុំកំពូលលើកទី១០

09/10/2018
(តូក្យូ, ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមេដឹកនាំប្រទេសមេគង្គចំនួន៤ផ្សេងទៀត (ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម) ព្រមទាំងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ៊្សូអាបេ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំកំពូលលើកទី១០របស់ខ្លួនហើយ ដើម្បីពិភាក្សាទៅលើបញ្ហាសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសមេគង្គ ជាមួយជប៉ុន និងការអភិវឌ្ឍន៍ប្រទេសតំបន់មេគង្គ។ កិច្ចប្រជុំនេះ ក៏នឹងពិភាក្សាលើបញ្ហាតំបន់ និងលើពិភពលោកផងដែរ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក ស៊ិន ហ៊្សូអាបេ ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ព្រមទាំងមានការអញ្ជើញចូលរួមដោយសម្តេចតេជោ ហ៊ុន សែន, លោកបណ្ឌិត ថងលួន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ, លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសហភាពមីយ៉ាន់ម៉ា, លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃថៃ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។
សូមបញ្ជាក់ថា៖ មេគង្គ-ជប៉ុន គឺជាកិច្ចសហប្រតិបត្តិការមួយដែលមានប្រទេសចំនួន៥ ជាសមាជិករួមមាន ជប៉ុន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ត្រូវបានផ្តួចផ្តើមឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសជប៉ុន-កម្ពុជា-ទ្បាវ-វៀតណាម (CLV) លើកទី៣ នៅខែមករា ឆ្នាំ២០០៧ នៅទីក្រុង Cebu ប្រទេសហ្វីលីពីន។

ក្នុងកិច្ចប្រជុំនោះ បានប្រកាសឲ្យមាន «កម្មវិធីភាពជាដៃគូនៃតំបន់ជប៉ុន-មេគង្គ» ដែលជាជំហានដំបូងឈានទៅបង្កើតឲ្យមានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១ នៅឆ្នាំ២០០៨ នៅទីក្រុងតូក្យូ ដែលមានជប៉ុន កម្ពុជា ទ្បាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ជាសមាជិក។

កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន មានគោលបំណងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងជំរុញសមាហរណកម្មអាស៊ាន។ កិច្ចសហប្រតិបត្តិការនេះមានគោលដៅចម្បងក្នុងការសម្រេចកំណើនសេដ្ឋកិច្ចដោយចីរភាព ដោយគិតគូរអំពីបរិស្ថាន និងសុខភាព ព្រមទាំងធានាសន្តិភាព និងស្ថេរភាពជានិរន្តរ៍នៅក្នុងតំបន់។

កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ប្រព្រឹត្តទៅជារៀងរាល់ ០១ឆ្នាំម្ដង ស្របជាមួយកិច្ចប្រជុំកំពូលអាស៊ាន និងឆ្លាស់ទៅធ្វើនៅប្រទេសជប៉ុន រៀងរាល់ ០៣ឆ្នាំម្ដង ដើម្បីរៀបចំយុទ្ធសាស្រ្តក្រុងតូក្យូថ្មី។ កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន បានធ្វើឡើងចំនួន ៩ដងហើយគិតចាប់តាំងពីឆ្នាំ២០០៩មក។ តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់រយៈ៩ឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការមួយនេះ បានធ្វើឲ្យមានទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសជាសមាជិក ហើយក៏បានរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាសមាជិកឲ្យរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ៕