សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពីធីលៀងសាយភោជន៍ ដែលរៀបចំដោយនាយករដ្ឋមន្រ្តីជប៉ុន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពីធីលៀងសាយភោជន៍ ដែលរៀបចំដោយនាយករដ្ឋមន្រ្តីជប៉ុន

08/10/2018
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៨ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពីធីលៀងសាយភោជន៍ ដែលរៀបចំដោយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ និងលោកជំ​ទាវ។

ក្នុងពិធី លៀង​សាយ​ភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះ គឺមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំប្រទេសមេគង្គ ជប៉ុន ដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលួន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសហភាពមីយ៉ាន់ម៉ា ឯកឧត្តម​ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូ ចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណ​រដ្ឋ សង្គមនិយមវៀតណាម និងលោកជំទាវ។
ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ជូន​ចំពោះបណ្តាមេដឹកនាំនៃប្រទេសមេគង្គ ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយ​តបតាមការអញ្ជើញរបស់ឯកឧត្តម អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០ នៅ​ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមានការរីករាយ ចំពោះ​កិច្ចប្រជុំរបស់យើងក្នុងឆ្នាំ២០១៨នេះ ដែលប្រព្រឹត្តធ្វើឡើងស្របពេល នឹងខួប១០ឆ្នាំ នៃកិច្ច​ប្រ​ជុំ​កំពូលមេគង្គ ជប៉ុនរបស់យើង។
ឯកឧត្តមបន្តថា នៅក្នុងកិច្ចប្រជុំកំពូលរបស់យើងនៅ​ថ្ងៃស្អែក យើងនឹងធ្វើការពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឲ្យ​ប្រសើរ​ឡើង​នូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រ​នេះ​ផ្តោត​សារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍​រវាង​ប្រទេស មេ គង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត៕