សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា នៅតូក្យូ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា នៅតូក្យូ

08/10/2018
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា ចូលជួបពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន បាន និងកំពុងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់១០ ខែតុលា ឆ្នាំ២០១៨។
កិច្ចប្រជុំនេះ ពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត៕