សម្តេចតេជោ ហ៊ុន សែន ចាត់ចែងរឿងសំខាន់ៗពីរ សម្រួលដល់ជនរួមជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ចាត់ចែងរឿងសំខាន់ៗពីរ សម្រួលដល់ជនរួមជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

08/10/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទោះបីជាមិនបានមានវត្តមានក្នុងប្រទេស ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌជាមួយប្រជាពលរដ្ឋ ក៏សម្តេចបានចាត់ចែងការងារសំខាន់ៗចំនួន២ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

កិច្ចការសំខាន់ៗដែលសម្តេចបានចាត់ចែងនោះ គឺចេញរថយន្តក្រុងសាធារណៈ ដឹកជញ្ជូនប្រជាពលរដ្ឋទៅមកស្រុកកំណើតដោយមិនគិតថ្លៃ និងមួយទៀត គឺជំរុញដំឡើងប្រាក់ឈ្នូលជូនកម្មករឱ្យច្រើនជាងមុន ព្រមទាំងបើកប្រាក់ខែកន្លះខែមុន នៅឱកាសបុណ្យជាតិនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះថា៖ «ព្រោះតែកាតព្វកិច្ចដើម្បីបុព្វហេតុជាតិ ភ្ជុំបិណ្ឌឆ្នាំនេះខ្ញុំមិនបាននៅធ្វើបុណ្យទាននៅវត្តជាមួយបងប្អូនជនរួមជាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ឡើយ។ ប៉ុន្តែខ្ញុំបានចាត់វិធានការតាមរយៈសាលារាជធានីភ្នំពេញ ដើម្បីឱ្យបងប្អូន ក្មួយៗ ចំណាកស្រុកមកភ្នំពេញ អាចធ្វើដំណើរទៅស្រុកជួបឪពុកម្ដាយ បងប្អូន និងក្រុមគ្រួសារជាទីស្រឡាញ់បានដោយមិនគិតថ្លៃ និងប្រកបដោយសុវត្ថិភាព»
សម្តេចបានបន្តថា «ចំពោះក្មួយៗ ជាកម្មករ កម្មការីនី ពូបានរៀបចំឱ្យក្មួយៗទទួលបានប្រាក់ខែកាន់តែច្រើនជាងឆ្នាំមុន និងបានឱ្យថៅកែបើកប្រាក់ខែកន្លះខែម្តង។ ពូសង្ឃឹមថា ភ្ជុំលើកនេះ ក្មួយៗនឹងបានសប្បាយរីករាយជាមួយគ្រួសារដោយធូរធារជាងមុន។ ចំពោះក្មួយៗដែលជ្រើសរើសមិនទៅស្រុក ដោយការចាំបាច់ណាមួយនោះសូមក្មួយកុំអាក់អន់ចិត្តត្បិតពូក៏អត់បានមកស្រុកដែរ»

យ៉ាងណាក៏ដោយ ទាំងចំពោះក្មួយៗ ដែលជាប់ភារកិច្ច និងក្មួយៗដែលបានទៅលេងស្រុក ទាំងបងប្អូនជនរួមជាតិទាំងអស់ សម្តេចបានជូនពរឱ្យទាំងអស់គ្នាបានសប្បាយរីករាយក្នុងពេលភ្ជុំបិណ្ឌ និងសូមឱ្យជនរួមជាតិទាំងអស់មានសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បាន និងកំពុងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់១០ ខែតុលា ឆ្នាំ២០១៨។ កិច្ចប្រជុំនេះ ពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត៕