ជនល្មោភកាម ចាប់រំលោភស្ត្រីម្នាក់ទាំងតក់ក្រហល់ ប៉ុន្តែចុងក្រោយត្រូវរត់បាតជើងសព្រាត ព្រោះតែចាញ់ល្បិចមួយរបស់ជនរងគ្រោះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជនល្មោភកាម ចាប់រំលោភស្ត្រីម្នាក់ទាំងតក់ក្រហល់ ប៉ុន្តែចុងក្រោយត្រូវរត់បាតជើងសព្រាត ព្រោះតែចាញ់ល្បិចមួយរបស់ជនរងគ្រោះ

12/09/2018
ប្រទេសថៃ៖ ស្ត្រីចំណាស់ម្នាក់ ត្រូវបានជនសង្ស័យគាស់ទ្វារចូលចាប់រំលោភដល់ក្នុងផ្ទះ ប៉ុន្តែដោយសារភាពឆ្លាតវៃរបស់ជនរងគ្រោះ គាត់ក៏ធ្វើពុតជាស្លាប់ ទើបជនសង្ស័យភ័យស្លន់ស្លោរត់បាត់ ទាំងមិនទាន់បានរំលោភនៅឡើយ ។

ស្ត្រីរងគ្រោះមានឈ្មោះ ណារី ស៊ីសុតឌី ជាគ្រូបង្រៀនចូលនិវត្ត រស់នៅផ្ទះកើតហេតុតែម្នាក់ឯង ស្ថិតក្នុងភូមិសោមសៅ ឃុំឡះលាយ ស្រុកផារៈទ័ក ខេត្តសាកេត ។
ស្ត្រីរងគ្រោះបានប្រាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុ វេលាកណ្ដាលអាធ្រាត្រ មានភ្លៀងធ្លាក់ខ្លាំង ។ ខណៈនោះអ្នកស្រី ក៏បានឮសំឡេងមនុស្សគោះទ្វារ ហើយស្រាប់តែជនសង្ស័យក៏បានសម្រុកមកដល់ក្នុងបន្ទប់អ្នកស្រីតែម្ដង ដោយចាប់ច្របាច់ក និងស្រាតសម្លៀកបំពាក់របស់អ្នកស្រីបម្រុងចាប់រំលោភ ។

ពេលនោះ ស្ត្រីរងគ្រោះព្យាយាមរើបម្រាស់ ធ្វើឱ្យជនសង្ស័យខឹង វាយចំនួន ៣ដៃតែម្ដង ។ ដោយសាតែស្ថានភាពតានតឹងខ្លាំង ជនរងគ្រោះក៏បានប្រើល្បិចធ្វើពុតជាស្លាប់ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ រត់គេខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះក៏បានស្រែកហៅអ្នកជិតខាងឱ្យជួយ និងរាយការទៅប៉ូលិស ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ មកដាក់ទោសតាមច្បាប់ ។
ប៉ូលិសបានឱ្យដឹងថា តាមការសន្និដ្ឋាន ជនសង្ស័យអាចជាអ្នកនៅក្នុងភូមិផងរបងជាមួយជនរងគ្រោះ ព្រោះគេស្គាល់ទីតាំងភូមិសាស្ត្រច្បាស់លាស់ក្នុងការរត់គេចខ្លួន តែទោះជាយ៉ាងណាក្ដី ក៏នៅតែព្យាយាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសឱ្យទាល់តែបាន ៕