លោក មូន ជែអ៉ីន៖ លោក គីម ជុងអ៊ុន ចង់ជួបលោក ដូណាល់ ត្រំាម្ដងទៀត ដើម្បីបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការនៅក្នុងឆ្នាំ២០១៨នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក មូន ជែអ៉ីន៖ លោក គីម ជុងអ៊ុន ចង់ជួបលោក ដូណាល់ ត្រំាម្ដងទៀត ដើម្បីបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការនៅក្នុងឆ្នាំ២០១៨នេះ

21/09/2018
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន​ ជែអ៉ីន បាននិយាយថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចង់ជួបជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាលើកទី០២ ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាគ្នាពីការរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែ
វត្ថុបំណងសំខាន់នៅពេលនេះរបស់លោកគីម នោះគឺការចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) នៅក្នុងឆ្នាំ២០១៨ នេះ។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ លោក មូន ជែអ៉ីន ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោកបានបញ្ចប់ជំនួបកំពូល អន្តរកូរ៉េលើកទី០៣ ជាមួយលោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង និងត្រឡប់មកដល់ទីក្រុងសេអ៊ូលវិញ កាលពីថ្ងៃព្រហស្បតិ៍។ ថ្លែងនាឱកាសនោះ លោក មូន បានគូសបញ្ជាក់ដូច្នេះថា៖ «លោកប្រធាន គីម បានបង្ហាញពីចេតនាចង់លុបបំបាត់អាវុធនុយក្លេអ៊ែរ ទាំងស្រុងឱ្យបានឆាប់រហ័ស ហើយងាកមកផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចវិញ...លើសពីនេះទៅទៀត លោកក៏សង្ឃឹមដែរថា នឹងអាចជួបជាមួយលោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗនេះ ដើម្បីចរចាពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ជាពិសេស គឺការចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ ក្នុងឆ្នាំ២០១៨នេះ»
គួរបញ្ជាក់ថា៖ លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នាម្ដងរួចមកហើយនៅក្នុងកិច្ចប្រជុំកំពូលរៀបចំឡើងនៅឯ ប្រទេសសិង្ហបុរី កាលពីខែថ្ងៃទី១២ ខែមិថុនា។ ដោយឡែក នៅពេលត្រូវបានសាកសួរពីជំនួបលើកទី០២ រវាងមេដឹកនាំទាំងពីរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert ក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួច ជាស្រេចដើម្បីរៀបចំជំនួបនេះ៕