iPhone X ធ្លាក់ថ្លៃ​ជិត ១០០ ដុល្លារ គ្រាន់តែ iPhone ថ្មី​ចេញលក់​ថ្ងៃនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

iPhone X ធ្លាក់ថ្លៃ​ជិត ១០០ ដុល្លារ គ្រាន់តែ iPhone ថ្មី​ចេញលក់​ថ្ងៃនេះ

21/09/2018
(បច្ចេកវិទ្យា)៖ ដោយ​រង​ចំហ៊ាយ iPhone ថ្មី​ ចេញ​លក់នៅថ្ងៃនេះ ស្រាប់តែ​តាមហាង iPhone X ធ្លាក់ថ្លៃ​​ជិត ១០០​ ដុល្លារ។ កាល​ពី​សប្តាហ៍​មុន iPhone X ទំហំ ៦៤​ GB តម្លៃ ១ ០២០ ដុល្លារ នៅ​ថ្ងៃ​នេះ​នៅ​សល់​តែ ៩២០ ដុល្លារប៉ុណ្ណោះ។ iPhone X ទំហំ 256 GB ក៏ធ្លាក់នៅសល់ ១ ០១០ ដុល្លារ ចុះពី​សប្តាហ៍​មុន ១ ១៤០ដុល្លារ។
ក្រៅ​ពី iPhone X ធ្លាក់ថ្លៃ​យ៉ាង​គំហុក iPhone 8/8Plus ក៏​តម្លៃ​បាន​ដាំក្បាល​ចុះជាលំដាប់​ដែរ​ ខាងក្រោមនេះគឺជាតម្លៃ៖
  • iPhone X ថ្មី​មាន​ធានា​ពី​ហាង
  • iPhone X ទំហំ 64GB ដាក់​លក​តម្លៃ ៩២០ ដុល្លារ។
  • iPhone X ទំហំ 256GB ដាក់​លក​តម្លៃ ១ ០១០ ដុល្លារ។
  • iPhone X មួយ​ទឹក
  • iPhone X ទំហំ 64GB មាន​តម្លៃ​ចន្លោះ​ពី ៧៥០ ទៅ ៨៤៥ ដុល្លារ។
  • iPhone X ទំហំ 256GB មាន​តម្លៃ​ចន្លោះ​ពី ៨៥០ ទៅ ៩៤៥ ដុល្លារ។
  • iPhone 8/8 Plus ថ្មី​មាន​ធានា​ពី​ហាង
  • iPhone 8 ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៦៦០ ដុល្លារ។
  • iPhone 8 ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ៨៨០ ដុល្លារ។
  • iPhone 8 Plus ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៧៦០ ដុល្លារ។
  • iPhone 8 Plus ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ៩៨០ ដុល្លារ។
  • iPhone 8/8 Plus មួយ​ទឹក
  • iPhone 8 ទំហំ 64GB មាន​តម្លៃ​ចន្លោះ​ពី ៥៥០ ទៅ ៦០០ ដុល្លារ។
  • iPhone 8 ទំហំ 256GB មាន​តម្លៃ​ចន្លោះ​ពី ៦០០ ទៅ ៦៥០ ដុល្លារ។
  • iPhone 8 Plus ទំហំ 64GB មាន​តម្លៃ​ចន្លោះ​ពី ៦០០ ទៅ ៧៥០ ដុល្លារ។
  • iPhone 8 Plusទំហំ 256GB មាន​តម្លៃ​ចន្លោះ​ពី ៧០០ ទៅ ៧៥០ ដុល្លារ។

សូមបញ្ជាក់ថា៖ តម្លៃអាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃទីផ្សារ​ក្នុង​ស្រុក។