ទីបំផុត​លោក ដូណាល់ ត្រាំ ចុះហត្ថលេខា​លើយុទ្ធសាស្ត្រសន្តិសុខ​ព័ត៌មាន​វិទ្យា មិនធ្លាប់មាន​ក្នុងរយៈពេល ​១៥ឆ្នាំ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត​លោក ដូណាល់ ត្រាំ ចុះហត្ថលេខា​លើយុទ្ធសាស្ត្រសន្តិសុខ​ព័ត៌មាន​វិទ្យា មិនធ្លាប់មាន​ក្នុងរយៈពេល ​១៥ឆ្នាំ!

21/09/2018
(វ៉ាស៊ីនតោន)៖​ ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក ចន បូលតុន (John Bolton) បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា​ហើយ លើយុទ្ធសាស្ត្រ​សន្តិសុខព័ត៌មាន​វិទ្យា ​របស់សហរដ្ឋអាមេរិក​ជាលើកដំបូង​ក្នុងរយៈពេល ១៥ឆ្នាំ មកនេះ ក្នុងគោលបំណង​ការពារការវាយ​លុកផ្នែកព័ត៌មានវិទ្យា​ ពីបណ្ដា​ប្រទេសដទៃ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍​នេះ (ពេលវេលានៅអាមេរិក) លោក Bolton បានគូស​បញ្ជាក់យ៉ាងដូច្នេះ «នៅថ្ងៃនេះ​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ បានចុះហត្ថលេខា​លើយុទ្ធសាស្ត្រសន្តិសុខ​ព័ត៌មានវិទ្យា ​ជាលើកដំបូង​ក្នុងរយៈពេល ១៥ឆ្នាំមកនេះ»។ ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិករូបនេះ​បានបន្ថែមថា យុទ្ធសាស្ត្រថ្មីនេះ​នឹងក្លាយជា​វិធានការ​ដ៏រឹងមាំ​ក្នុងការ​ទប់ស្កាត់ ក៏ដូចជា ប្រយុទ្ធប្រឆាំង​នឹងប្រជាជាតិណាមួយ​ ដែលយកសហរដ្ឋអាមេរិក​ជាគោលដៅវាយប្រហារ​ផ្នែក​ព័ត៌មាន វិទ្យា។
គួរបញ្ជាក់ថា៖ បើតាមលោក John Bolton សហរដ្ឋអាមេរិក​នឹងមិនដាក់កំហិត​លើប្រតិបត្តិការ​ប្រឆាំងនឹង ការវាយប្រហារ​ព័ត៌មានវិទ្យា ឬ Hack ​ដូចជារដ្ឋបាល​អាមេរិក​មុនៗឡើយ ពោលគឺរាល់ទីភ្នាក់ងារ​សហព័ន្ធអាមេរិក​ទាំងអស់ នឹងត្រូវអនុវត្តន៍​តាមអ្វីដែលមាន​ចែង នៅក្នុងយុទ្ធសាស្ត្រ​សន្តិសុខ​ព័ត៌មានវិទ្យា​ថ្មីនេះ៕