មេដឹកនាំកំពូល​កូរ៉េទាំងពីរ ដឹកដៃគ្នាឡើងភ្នំល្បីឈ្មោះ​មួយប្រចាំ​ឧបទ្វីបកូរ៉េ ដើម្បីបង្កើន​ភាពស្និទ្ធស្នាល! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេដឹកនាំកំពូល​កូរ៉េទាំងពីរ ដឹកដៃគ្នាឡើងភ្នំល្បីឈ្មោះ​មួយប្រចាំ​ឧបទ្វីបកូរ៉េ ដើម្បីបង្កើន​ភាពស្និទ្ធស្នាល!

20/09/2018
(ព្យុងយ៉ាង)៖ នាថ្ងៃទីបីនេះ​នៃការបំពេញទស្សនកិច្ច​នៅកូរ៉េខាងជើង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្វើ​ដំណើរ​​ជា​មួយ​លោក គីម ជុងអ៊ុន ដើម្បីឡើងភ្នំ ភែកទូ (Paektu) ​ដ៏ល្បី​ប្រចាំឧបទ្វីបកូរ៉េ មុនពេលត្រូវត្រឡប់ទៅប្រទេស​វិញ ហើយវាក៏ជាក្តីសុបិន្តជាយូរណាស់មកហើយ របស់លោក មូន ក្នុងនាមជាជនជាតិកូរ៉េផងដែរ។ នេះ​បើ​តាម​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
ដំណើរកម្សាន្ត​ដ៏កម្រនេះ ត្រូវបានរៀបចំឡើង​ក្រោមគោលដៅបង្កើន​បរិយាកាស​ឲ្យកាន់​តែស្និទ្ធស្នាល​រវាងមេដឹកនាំទាំងពីរ ព្រមទាំង​​​រំលេចពី​ភាពជោគជ័យនៃ​កិច្ចប្រជុំកំពូល​អន្តរកូរ៉េ ដែលបានប្រព្រឹត្ត​ទៅនៅទីក្រុងព្យុងយ៉ាង។ លោក មូន និង លោក គីម បានចាកចេញ​ពី​អាកាសយានដ្ឋានអន្តរជាតិ ស៊ូណា (Sunan) នៅព្យុងយ៉ាង នាវេលាព្រឹក​ថ្ងៃព្រហស្បតិ៍នេះ តាមយន្តហោះ​រៀងៗខ្លួន ហើយមេដឹកនាំទាំងពីរ​​ចាប់ផ្តើមធ្វើដំណើរ​ឡើងភ្នំរួមគ្នា តាមរយៈយាន​ជំនិះមួយគ្រឿង ក្រោយពីទៅដល់​ព្រលានយន្តហោះ សាំជីយ៉ុន (Samjiyon) ដែលនៅក្បែរភ្នំ ក្នុង​តំបន់​ភាគ​ខាងជើង។
គួរជម្រាបថា ភ្នំ Paektu មានទីតាំងស្ថិតនៅ​តាមបណ្តោយព្រំដែន​កូរ៉េខាងជើង-ចិន ហើយវាគឺជាភ្នំដ៏ល្បីឈ្មោះ​មួយនៅលើឧបទ្វីបកូរ៉េ ខណៈមានជនជាតិ​កូរ៉េខាងត្បូងតែប៉ុន្មាន​រូបប៉ុណ្ណោះ ដែលធ្លាប់បាន​ឡើងភ្នំនេះ នៅកូរ៉េខាងជើង។ ដោយឡែក​នៅពេលត្រឡប់មក​កាន់​ព្យុងយ៉ាងវិញ លោក មូន នឹងត្រូវវិលត្រឡប់​ទៅកាន់​កូរ៉េខាងត្បូង ក្រោយពីបាន​ចំណាយពេល ០៣ថ្ងៃ ដើម្បីបំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង និងជួបលោក គីម ជាលើកទីបី​ក្នុងឆ្នាំ​នេះ៕