ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ផ្ញើសារអបអរសាទរ សម្តេចក្រឡាហោម ស ខេង ដែលត្រូវបន្តមុខតំណែងជា ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ផ្ញើសារអបអរសាទរ សម្តេចក្រឡាហោម ស ខេង ដែលត្រូវបន្តមុខតំណែងជា ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

20/09/2018
(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសាធារណៈបារាំងប្រចាំ​កម្ពុជា លោកស្រី អេវ៉ា ង្វៀនប៊ិញ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចក្រឡាហោម ស ខេង ដែលត្រូវបានបន្តមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៦នេះ​។

យោងតាមលិខិតជូនពររបស់ លោកស្រី​ អេវ៉ា ង្វៀន ប៊ិញ ដែលអង្គភាពព័ត៍មាន VOB News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់ថា «លោកជំទាវ​ អេវ៉ា ង្វៀន ប៊ិញ មានសេចក្តីសោមនស្សរីករាយ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាលើប្រធានបទជាច្រើន ពាក់ព័ន្ធនឹងអត្ថប្រយោជន៍រួមរវាងប្រទេសទាំងពីរ»
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោក Edouard Philippe នាយករដ្ឋមន្រ្តីបារាំង ក៏បានផ្ញើលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបញ្ជាក់ជំហរថា រដ្ឋាភិបាលបារាំងត្រៀមរួចហើយ ដើម្បីធ្វើការងារជាមួយ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មីនេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
នៅក្នុងលិខិតរបស់នាយករដ្ឋមន្រ្តីបារាំង ផ្ញើសារជូនសម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់អំពីការត្រៀមលក្ខណៈរបស់បារាំង ដើម្បីធ្វើការជាមួយសម្តេចនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ក្នុងការគាំទ្រដល់ការស្ថាបនាកម្ពុជាជាមួយប្រជាធិបតេយ្យ មានសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន។ បារាំងក៏បង្ហាញ បំណងប្រាថ្នាក្នុងការធ្វើកិច្ចសន្ទនា ជាមួយកម្ពុជាលើប្រធានបទជាប្រយោជន៍រួម ហើយធ្វើការជាមួយគ្នា ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ៕