ជូនដំណឹង​! ថ្ងៃនេះចាប់ផ្ដើមលក់ពាក្យចូលប្រឡងជ្រើសរើស មន្ដ្រីនគរបាលជាតិក្របខ័ណ្ឌឆ្នាំ២០១៨ នៅទូទាំងប្រទេស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជូនដំណឹង​! ថ្ងៃនេះចាប់ផ្ដើមលក់ពាក្យចូលប្រឡងជ្រើសរើស មន្ដ្រីនគរបាលជាតិក្របខ័ណ្ឌឆ្នាំ២០១៨ នៅទូទាំងប្រទេស

20/09/2018
(ភ្នំពេញ)៖ ដល់ពេលវេលាដែលកំណត់ដោយក្រសួងមហាផ្ទៃនោះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅតាមបណ្ដាអង្គភាពចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ដាស្នងការដ្ឋាននគរបាលខេត្ត នៅទូទាំងប្រទេស ចាប់ផ្ដើមលក់ពាក្យចូលប្រឡងជ្រើសរើស មន្ដ្រីនគរបាលជាតិ ក្របខ័ណ្ឌឆ្នាំ២០១៨ ជូនដល់សាធារណជន ដែលមានបំណងចង់ចូលប្រឡងប្រជែង ដើម្បីក្លាយជាមន្ដ្រីនគរបាល។
ដោយឡែក សម្រាប់ចំនួនដែលត្រូវបានជ្រើសរើសវិញនោះ ក៏​កំណត់ចំនួនផ្សេងៗពីគ្នា​ទៅតាមអង្គភាពនីមួយៗ ដែល​ចេញដោយក្រសួងមហាផ្ទៃ ពោលបើនៅស្នងការដ្ឋាននគរបាលខេត្ត មានជ្រើសរើសឲ្យចូលបម្រើការនៅ​ប៉ុស្ដិ៍នគរបាលរដ្ឋបាល, អធិការដ្ឋាននគរបាលក្រុងស្រុក និងការិយាល័យជំនាញ។
លក្ខខណ្ឌនៃការជ្រើសរើស៖

  • បេក្ខជនទាំងពីរភេទ
  • មានសញ្ជាតិខ្មែរ
  • មានជីវប្រវត្តិច្បាស់លាស់
  • ពុំធ្លាប់មានទោស
  • សុខភាពល្អ
  • កាយសម្បទាមាំមួន (គ្មានស្នាមរបួស ឬជំងឺប្រចាំកាយ)
  • កម្ពស់បុរស ១.៦៥ម៉ែត្រឡើង
  • មានទម្ងន់ពី ៥៥ដល់ ៦៥គីឡូក្រាម
  • កម្ពស់នារី ១.៥៥ម៉ែត្រឡើង ទម្ងន់ពី ៤៥ដល់ ៥៥គីឡូក្រាម
  • កម្រិតវប្បធម៌ មានសញ្ញាបត្រចាប់ពីមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្នើឡើង
  • អាយុចាប់ពី ១៨ដល់ ២៥ឆ្នាំ សម្រាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអាយុ៣០ឆ្នាំចុះ សម្រាប់សញ្ញាបរិញ្ញាបត្រ។

ជាក់ស្ដែង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្ដក្រចេះ ក៏កំពុងមមាញឹកក្នុងការផ្ដល់ពាក្យដល់បេក្ខជន ដែលមានបំណងចង់ចូលប្រឡងជ្រើសរើសមន្ដ្រីនគរបាលជាតិនេះផងដែរ៕