មេបញ្ជាការ​ទ័ពអាកាស​អ៊ីស្រាអែល ត្រៀមខ្លួនឡើង​ទៅបកស្រាយ​ការពិត នៅចំពោះមុខរុស្ស៊ី! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេបញ្ជាការ​ទ័ពអាកាស​អ៊ីស្រាអែល ត្រៀមខ្លួនឡើង​ទៅបកស្រាយ​ការពិត នៅចំពោះមុខរុស្ស៊ី!

20/09/2018
(អ៊ីស្រាអែល)៖ យោធាអ៊ីស្រាអែល​បានឲ្យដឹងថា មេបញ្ជាការកងទ័ព​ជើងអាកាសរបស់ខ្លួន នឹងដឹកនាំគណៈប្រតិភូ​មួយក្រុម ទៅ​កាន់​​ទីក្រុង​ម៉ូស្គូនា​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ ក្រោយពីមាន​ករណីបាញ់ទម្លាក់យន្តហោះ​យោធា​រុស្ស៊ីមួយគ្រឿង ដែល​​បានបណ្តាល​ឲ្យ​មានមនុស្សស្លាប់ ១៥នាក់ នៅចំពេល​មាន​ការ​​វាយ​ប្រហារ​​តាម​ផ្លូវ​អាកាស​​​ដោយ​​អ៊ីស្រាអែល​នៅប្រទេស​ស៊ីរី។ នេះបើតាមការដក​ស្រង់​ការ​ផ្សាយ​​ចេញ​ពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍​របស់អ្នកនាំពាក្យយោធា​អ៊ីស្រាអែល ​បាន​ឲ្យដឹងថា មេបញ្ជាការទ័ព​អាកាសអ៊ីស្រាអែល លោក អាមីខាំ ណ័រគីន (Amikam Norkin) និង​ប្រតិភូនឹងនាំយក​ទៅជាមួយ​​នូវរបាយការណ៍លម្អិត គ្រប់ជ្រុងជ្រោយមួយ ស្តីពីហេតុការណ៍​ខាងលើ។

ភ្លាមៗ​ក្រោយ​ការ​បាញ់​​ទម្លាក់​​យន្ត​ហោះ ​មានការ​ព្រួយបារម្ភថា ទំនាក់ទំនងប្រទេស​ទាំងពីរ​អាចនឹងធ្លាក់ចុះ ក្រោយពីខាង​យោធារុស្ស៊ី​ បានបន្ទោសទៅលើ​​ភាគីអ៊ីស្រាអែល ប៉ុន្តែ​ក្រោយពិភាក្សា​គ្នាតាមទូរស័ព្ទ​ជាមួយនាយករដ្ឋមន្រ្តី​​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ប្រធានាធិបតី​​រុស្ស៊ី​ លោក វ៉្លាឌីមៀ ពូទីន បានចេញសេចក្តី​ថ្លែងការណ៍មួយទៀតថា ការបាញ់ទម្លាក់​យន្តហោះខាងលើ គឺជារឿង​ហេតុចៃដន្យ ខណៈលោក Netanyahu ក៏បានចូលរួម​សម្តែងការសោកស្តាយ​ផងដែរ។​
សូមបញ្ជាក់ថា៖ យន្តហោះយោធា​ឈ្លបការណ៍​ធុន Il-20 មួយគ្រឿងរបស់រុស្ស៊ី ត្រូវបានប្រព័ន្ធការពារ​ដែនអាកាសស៊ីរី ដែលពេល​នោះ​ព្យាយាម​ទប់ទល់​នឹងការ​វាយប្រហារ​​ដោយអ៊ីស្រាអែល ទៅលើ​ក្រុង Latakia ច្រឡំបាញ់​ទម្លាក់ នៅលើដែនសមុទ្រ​មេឌីទែរ៉ាណេ ហើយ​ក្នុងកិច្ចពិភាក្សាជា​មួយលោក ពូទីន លោក Netanyahu បានលើកឡើងថា ស៊ីរី គឺជាអ្នកមានកំហុស​នៅក្នុងរឿងនេះ ខណៈលោក ពូទីន ផ្ទាល់ពុំបានបន្ទោស​ទៅលើ​ភាគី​ណា​មួយ​ឡើយ ប៉ុន្តែស៊ីរីចោទថា វាជាកំហុសរបស់​អ៊ីស្រាអែល​សុទ្ធសាធ៕