Real Madrid រក​បាន​៣ពិន្ទុ ក្រោយ​យក​ឈ្នះ Roma ៣-០ ក្នុង UEFA Champions League - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Real Madrid រក​បាន​៣ពិន្ទុ ក្រោយ​យក​ឈ្នះ Roma ៣-០ ក្នុង UEFA Champions League

20/09/2018
(ម៉ាឌ្រីដ)៖ ក្រុមការពារតំណែងជើងឯក Real Madrid រកបាន ៣ពិន្ទុលើកដំបូង ក្រោយយកឈ្នះក្រុមភ្ញៀវមកពីអ៊ីតាលី Roma ៣-០ នាយប់មិញនេះ ក្នុងពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលថ្មីឆ្នាំ២០១៨ វគ្គសន្សំពិន្ទុ ជើងទី១ ប្រចាំពូល G។
ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Santiago Bernabeu ប្រទេសអេស្ប៉ាញ កីឡាករខ្សែប្រយុទ្ធជួរមុខ Isco ជាអ្នករកគ្រាប់បែកពងមាន់នៅនាទីទី៤៥ មុនពេល Gareth Bale ធ្វើបានសម្រេចគ្រាប់ទី២ នៅនាទីទី៥៨ មុនពេល សមាជិកថ្មី Mariano Diaz រកបាន១គ្រាប់ដែរនៅនាទីទី៩០ ដែលធ្វើឲ្យម្ចាស់ជើងឯក Champions League ៣សម័យកាលជាប់គ្នា រកបាន៣ពិន្ទុ ឡើងទៅឈរនៅលេខរៀងទី១ បណ្តោះអាសន្ននៃពូល G ស្របពេល១គូទៀត រវាង ក្រុមដែលមកពីសាធារណរដ្ឋឆេក Viktoria Plzen រកបានត្រឹម១ពិន្ទុ ក្រោយស្មើ ២-២ ជាមួយ CSKA Moscow របស់រុស្ស៊ី។
សូមបញ្ជាក់ថា៖ ក្នុងការប្រកួតនៃ UEFA Champions League សម្រាប់ជើងទី១ វគ្គសន្សំពិន្ទុពូល G ក្លឹប Real Madrid មាន ៣ពិន្ទុ គ្រាដែលក្លឹប Viktoria Plzen និង CSKA Moskva មាន១ពិន្ទុស្មើគ្នា ខណៈក្លឹប Roma មាន ០ពិន្ទុ៕