កម្ពុជា នឹង​បញ្ជូន​កីឡាករ ៣ប្រភេទ ទៅ​ប្រកួត​កីឡា​អូឡាំពិក​យុវជន នៅ​អាហ្សង់ទីន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជា នឹង​បញ្ជូន​កីឡាករ ៣ប្រភេទ ទៅ​ប្រកួត​កីឡា​អូឡាំពិក​យុវជន នៅ​អាហ្សង់ទីន

20/09/2018
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងបញ្ជូនប្រតិភូកីឡា ៣ប្រភេទ ទៅចូលរួមប្រកួតកីឡាអូឡាំពិកយុវជននៅប្រទេសអាហ្សង់ទីន នាចុងឆ្នាំ២០១៨ នេះ គ្រាដែលក្រុមអត្តពលិកកម្ពុជានឹងចេញដំណើរ ឆ្ពោះទៅកាន់ប្រទេសអាហ្សង់ទីននៅថ្ងៃទី០១ ខែតុលាខាងមុខ។
កីឡាចំនួន ៣ប្រភេទដែលត្រូវបញ្ជូនទៅនោះមានដូចជា កីឡាចំបាប់ កីឡាហែលទឹក និងកីឡាវាយសី  ខណៈ ក្រុមកីឡាករកម្ពុជាដែលទៅចូលរួមនេះ គឺដោយសារការអនុគ្រោះ (Wild Card) ដោយមិនចាំបាច់ឆ្លងកាត់ការប្រកួតជម្រុះឡើយ។
សម្រាប់អត្តពលិកដែលធ្វើការចូលរួមប្រកួតនៅឆ្នាំនេះមាន កីឡាការិនី ស៊ឹម សុផាល័យ (ចំបាប់), កីឡាករ ពៅ ពេជ្ជរ៉ាប៊ុណ្ណា (ហែលទឹក) និងកីឡាករ វ៉ាត់ វណ្ណធួន (វាយសី)។ ចំពោះការប្រកួតកម្ពុជាមិនសង្ឃឹមថា អាចដណ្ដើមបានមេដាយត្រឡប់មកវិញឡើយ ប៉ុន្តែរំពឹងយកបទពិសោធន៍ល្អដល់យុវជនជំនាន់ក្រោយ៕