កំពូលមហាសេដ្ឋីចិន Jack Ma ធ្លាប់សន្យា​ចំពោះមុខលោក ត្រាំ ថានឹងបង្កើត​ការងារមួយលាន​កន្លែងនៅ​អាមេរិក ប៉ុន្តែ​លោក​សុំលេបសម្តី​នេះវិញហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កំពូលមហាសេដ្ឋីចិន Jack Ma ធ្លាប់សន្យា​ចំពោះមុខលោក ត្រាំ ថានឹងបង្កើត​ការងារមួយលាន​កន្លែងនៅ​អាមេរិក ប៉ុន្តែ​លោក​សុំលេបសម្តី​នេះវិញហើយ!

20/09/2018
(ប៉េកាំង)៖ ប្រធាន​ក្រុមហ៊ុន Alibaba លោក ជែក ម៉ា (Jack Ma) បានឱ្យដឹងថា ក្រុមហ៊ុនរបស់​លោកមិនអាចបំពេញ​តាមការសន្យា​ «បង្កើតការងារ០១លានកន្លែង» នៅសហរដ្ឋអាមេរិកបានឡើយ ដោយសារតែសង្រ្គាម​ពាណិជ្ជកម្មបច្ចុប្បន្ន​រវាង​សហរដ្ឋអាមេរិក និងចិន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
ការសន្យា​បង្កើតការងារនៅក្នុង​សហរដ្ឋអាមេរិករបស់​លោក Jack Ma ធ្វើឡើងនៅក្នុង​ជំនួបជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាលពីជាង​ពីរឆ្នាំមុន។ ប៉ុន្តែដោយសារ​សង្រ្គាមពាណិជ្ជកម្ម​បច្ចុប្បន្ន​កំពូលមហាសេដ្ឋី​​ចិនរូបនេះបាន​អះអាងថា ក្រុមហ៊ុន​របស់លោក​មិនអាចបំពេញ​តាមការសន្យានេះ​បានទៀត​ឡើយ។
លោក Jack Ma បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារ​សារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធសប្ដាហ៍នេះដូច្នេះថា «ការប្ដេជ្ញាចិត្តនេះ​គឺឈរលើមូលដ្ឋានមិត្តភាពរវាងសហរដ្ឋអាមេរិក និងចិន ព្រមទាំងកិច្ចសហប្រតិបត្តិការ ក៏ដូចជាពាណិជ្ជកម្មទ្វេភាគី​រវាងប្រទេសទាំងពីរ... ប៉ុន្តែស្ថានភាព​បច្ចុប្បន្ន បានបំផ្លាញការ​សន្យានេះ ហើយវាក៏គ្មានផ្លូវអាច​បំពេញសន្យានេះបាន​ទៀតដែរ»
គួរបញ្ជាក់ថា៖ បើទោះជាមានកិច្ច​ពិភាក្សាជាបន្តបន្ទាប់​ក៏ដោយ ប៉ុន្តែសង្រ្គាមពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក និងចិន​នៅតែមិនទាន់ អាចដោះស្រាយ​បានឡើយ។ មិនតែ​ប៉ុណ្ណោះ ជម្លោះបច្ចុប្បន្ន​កាន់តែមានសភាព​ធ្ងន់ឡើងៗ បន្ទាប់ពី​សហរដ្ឋអាមេរិក​ប្រកាសដំឡើង​ពន្ធលើផលិតផល​ចិនមានតម្លៃ ២០០ពាន់លានដុល្លារ ខណៈចិនសងសឹក​វិញជាមួយការដំឡើងពន្ធ​ លើផលិតផលអាមេរិក​មានតម្លៃ ៦០ពាន់លានដុល្លារ។

ប៉ុន្តែការដំឡើងពន្ធនេះ​មិនទាន់បញ្ចប់ត្រឹមនេះ​ឡើយ ពោលគឺប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ព្រមានថា​នឹងដំឡើងពន្ធឱ្យដល់ ២៦៧ពាន់​លានដុល្លារបន្ថែម​ទៀត បើសិនជា​ទីក្រុងប៉េកាំង ហ៊ានចាត់វិធានការ​សងសឹកនឹង​សហរដ្ឋ​អាមេរិក​វិញ៕