ប្រធានាធិបតីស៊ីរីផ្ញើសាររំលែកទុក្ខជូនលោក ពូទីន និងបញ្ជាក់ថា ដោយសារអ៊ីស្រាអែល​ទើប​យន្តហោះ​​យោធារុស្ស៊ី ត្រូវបានបាញ់​ទម្លាក់... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីស៊ីរីផ្ញើសាររំលែកទុក្ខជូនលោក ពូទីន និងបញ្ជាក់ថា ដោយសារអ៊ីស្រាអែល​ទើប​យន្តហោះ​​យោធារុស្ស៊ី ត្រូវបានបាញ់​ទម្លាក់...

20/09/2018
(ដាម៉ាស់)៖ ប្រធានាធិបតីស៊ីរី​លោក បាស្សា អាល់ អាសាដ បានផ្ញើសារ​ចូលរួម​រំលែកទុក្ខ​​ដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីកងទ័ពអាកាស​ស៊ីរី ច្រឡំបាញ់ទម្លាក់យន្ដហោះ​យោធារុស្ស៊ី Il-20 នៅក្នុង​ប្រទេសស៊ីរី។ នេះបើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋស៊ីរី ដកស្រង់ដោយ​សារព័ត៌មាន Sputinik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨។
ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋស៊ីរី SANA ផ្អែកលើការដកស្រង់​សម្ដីរបស់លោក អាសាដ បានបញ្ជាក់ទៀតថា ប្រធានាធិបតី​ស៊ីរីរូបនេះ​បាន​បង្ហាញការសោកស្ដាយជាខ្លាំង ប៉ុន្តែលោក​នៅតែអះអាង​ដដែលថា ការធ្លាក់យន្ដហោះ​យោធារុស្ស៊ី គឺបណ្ដាលមកពី​សកម្មភាពបង្ក​រឿងរបស់​អ៊ីស្រាអែល។

លោក អាសាដ បាន​លើកឡើងយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំ​ផ្ទាល់ និងប្រជាជន​ស៊ីរី ខ្ញុំសូមចូលរួមរំលែក​ទុក្ខយ៉ាង ស្មោះស្ម័គ្រចំពោះ​ការបាត់បង់អាយុ​ជីវិតវិរៈបុរស​យោធា នៅក្នុងហេតុការណ៍​ធ្លាក់យន្ដហោះរុស្ស៊ី ដែលកំពុងប្រយុទ្ធ​ប្រឆាំងនឹងពួក ភេរវករនៅ​ក្នុងប្រទេសស៊ីរី... ប៉ុន្តែឧប្បទ្ទវហេតុដ៏គួរឱ្យសោកសៅនេះ គឺបង្កឡើងដោយ​សកម្មភាពបង្ករឿង​របស់​អ៊ីស្រាអែល»។
គួររំលឹកថា៖ កាលពីថ្ងៃចន្ទ​កន្លងទៅ យន្ដហោះយោធា​រុស្ស៊ីធុន Il-20 មួយគ្រឿង​បានធ្លាក់នៅក្បែរមូលដ្ឋានទ័ព​អាកាសស៊ីរី Hmeymim ដោយផ្ដាច់​អាយុជីវិតមនុស្ស​នៅលើនោះ​ទាំងអស់ ១៥នាក់។ ចំណែកឯ រុស្ស៊ីក៏បាន​ទទួលស្គាល់ដែរថា យន្ដហោះ​យោធា​នេះត្រូវបាន​យោធាស៊ីរី បាញ់ទម្លាក់​ដោយភ័ន្តច្រឡំ នៅចំពេល​យន្ដហោះចម្បាំង​អ៊ីស្រាអែល កំពុងវាយប្រហារ​លើមូលដ្ឋានទ័ពស៊ីរី ហើយលោក ពូទីន ផ្ទាល់បាន​ចោទ​ថា ការវាយប្រហាររបស់​អ៊ីស្រាអែល គឺជាការរំលោភលើ​ដែនអធិបតេយ្យភាព​ស៊ីរី៕