ភ្នំពេញ៖ នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីរកឃើញ ថាមានសារធាតុញៀនក្នុងខ្លួន
ការឃាត់ខ្លួននេះបានធ្វើឡើង នៅចំណុចផ្លូវទំនប់កប់ស្រូវ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
ជនសង្ស័យឈ្មោះ ម៉ឺន វុធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងបុរីOK ផ្លូវបេតុង សង្កាត់សែនសុខ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
សម្ភារៈចាប់យករួមមាន ម្សៅក្រាមសថ្លាជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់តូច។
ម៉ូតូម៉ាកស្មាកវី១០០ ពណ៌ក្រហម ពាក់ស្លាកលេខ ១A.៥៤៤១ ចំនួន០១គ្រឿងអធិការខណ្ឌព្រែកព្នៅ បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងផ្នែកជំនាញ សហការណ៍ជាមួយកម្លាំងផ្នែកចរាចរណ៍។
ដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នឹងគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។
ក៏ប្រទះឃើញជនសង្ស័យចំនួន០១នាក់ខាងលើ ជិៈម៉ូតូដូចខាងលើ។
ដោយមានការសង្ស័យកម្លាំងយើងក៏បានហៅឈប់ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមសថ្លាជាគ្រឿងញៀនចំនួន០១ថង់តូចភ្លាមនោះកម្លាំងក៏ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ខាលើ រួមនិងវត្តុតាងយកធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផលវិជ្ជមានចំនួន០១នាក់បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
