ស្ត្រី​មាន​ផ្ទៃ​ពោះ​​មាន​លក្ខណៈ​ ៤យ៉ាង​នេះ​ច្រើន​តែ​​ឆ្លង​ទន្លេ​ងាយ​ស្រួល​ និង​បាន​ឆាប់​រហ័ស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ត្រី​មាន​ផ្ទៃ​ពោះ​​មាន​លក្ខណៈ​ ៤យ៉ាង​នេះ​ច្រើន​តែ​​ឆ្លង​ទន្លេ​ងាយ​ស្រួល​ និង​បាន​ឆាប់​រហ័ស

20/09/2018
ប្រជាជន​ខ្មែរ​ប្រដូច​ការ​សម្រាល​កូន​ដូច​ទៅ​និង​ការ​ឆ្លង​ទន្លេ​ ដោយ​សម័យ​មុន​ការ​ឆ្លង​ទន្លេ​ម្ដង​ៗ​​គឺ​ជា​រឿង​ដ៏​ពិបាកបំផុត​និង​ប្រថុយ​ប្រថាន​ខ្លាំង​ដើម្បី​ទៅ​ដល់​ត្រើយ​។​ ជាក់​ស្ដែង​ការ​សម្រាល​កូន​គឺ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​រហូត​សឹង​ទ្រាំ​មិន​បាន​ និង​អាច​មាន​គ្រោះថ្នាក់​កើត​ឡើង​គ្រប់​ពេល​ទៀត​ផង​។​

ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែល​មាន​​លក្ខណៈ​ ៤ យ៉ាង​នេះ​ គឺ​ឆ្លង​ទន្លេ​បាន​លឿន​ ហើយ​មិន​សូវ​ឈឺ​ចាប់​ខ្លាំង​ឡើយ
ខាងក្រោមនេះគឺជាលក្ខណៈទាំង ៤ យ៉ាងដែលអ្នកគូរដឹង៖

១.​ ស្ត្រី​ដែល​មាន​ត្រគាក​ធំ
ស្ត្រី​ដែល​មាន​ត្រគាក​ធំ​ គឺ​មាន​ន័យ​ថា​ឆ្អឹង​អាង​ត្រគាក​របស់​នាង​មាន​ទំហំ​ធំ​ ដែល​ជា​ទូរ​ទៅ​ងាយ​ស្រួល​ពេល​ផ្ដល់​កំណើត។​ ពេល​ម្ដាយ​មាន​អាង​ត្រគាក​ធំ​ ធ្វើ​ឲ្យ​ក្បាល​ទារក​ងាយ​ស្រួល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ និង​មិន​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង។​

២.​ ម្ដាយ​មាន​វ័យ​សមស្រប​
យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ស្ត្រី​ដែល​មាន​វ័យ​ចាប់​ពី​ ២២​ ដល់​ ២៩​ ឆ្នាំ​ គឺ​ជា​វ័យ​ដែល​ល្អ​និង​សមស្រប​បំផុត​ក្នុង​ការ​ផ្ដល់​កំណើត។​ ព្រោះ​ក្នុង​វ័យ​នេះ​សារពាង្គ​កាយ​រឹងមាំ​គ្រប់​គ្រាន់​ ដែល​អាច​ជួយ​ឲ្យ​ដំណើរ​ការ​នៃ​ការ​ពពោះ​​និង​សម្រាល​ មាន​លក្ខណៈ​ងាយ​ស្រូល​ ហើយ​មិន​មាន​ការ​ឈឺ​ចាប់។

៣.​ ម្ដាយ​ដែល​មាន​ទម្ងន់​ស្តង់ដារ​
ជា​ទូទៅ​ស្ត្រី​មាន​ផ្ទៃពោះ​តែង​ឡើង​ទម្ងន់​ជាង​មុន​ ជា​រឿង​ធម្មតា​។​ ​តែ​មិន​មែន​ឡើង​ហួស​​រហូត​ដល់​លើស​ទម្ងន់​ទេ​។​ យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ​ស្ត្រី​មាន​គភ៌​ដែល​ធាត់​លើស​ទម្ងន់​ ច្រើន​ពិបាក​ឆ្លង​ទន្លេ​ជាង​អ្នក​ដែល​មាន​ទម្ងន់​ស្តង់ដារ​។​ មិន​តែ​ប៉ុណ្ណោះ​ស្ត្រី​ដែល​ធាត់​ខ្លាំង​ ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ និង​បញ្ហា​ផ្សេង​ៗ​នៅ​ពេល​សម្រាល,​ សម្រាល​ចំណាយ​ពេល​យូរ​ និង​រង​ការ​ឈឺ​ចាប់​ខ្លាំង។​

៤.​ ម្ដាយ​ដែល​ត្រៀម​ខ្លួន​រួច​រាល់
ម្ដាយ​ដែល​ត្រៀម​ខ្លួន​រួចរាល់​មាន​ន័យ​ថា​ ពួក​គេ​បាន​យល់​ដឹង​ច្រើន​ចំពោះ​ការ​សម្រាល​ នឹង​ត្រៀម​លក្ខណៈ​ ក៏​ដូចជា​សម្ភារៈ​ដែល​ត្រូវ​ការ​រួច​រាល់។​ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​ នាង​មិន​ពិបាក​ពេល​សម្រាល​ទាំង​ផ្លូវ​ចិត្ត​និង​កាយ៕​

ចុចអាន៖




ប្រភព៖ bestie