​ឪពុកម្ដាយសម្បុរស្រអែម​ក៏​កូន​អាច​កើត​មក​ស្បែក​​ស៊ី​ជម្ពូរ ឱ្យ​តែ​ពេល​ពពោះ​​ញ៉ាំ​អាហារ​​​ទាំង​៦​មុខ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​ឪពុកម្ដាយសម្បុរស្រអែម​ក៏​កូន​អាច​កើត​មក​ស្បែក​​ស៊ី​ជម្ពូរ ឱ្យ​តែ​ពេល​ពពោះ​​ញ៉ាំ​អាហារ​​​ទាំង​៦​មុខ​

04/09/2018
ឆ្ងល់​​អត់​​ពេល​ឃើញ​​ម៉ាក់​ប៉ា​​​​មួយ​​ចំនួន​​​សម្បុរ​​ខ្មៅ ឬ​​​​ស្រអែម​​សោះ​ តែ​​​កូន​​វិញ​​​មាន​​ស្បែក​​ស​​ស្អាត​​​​មិន​​គួរ​​ឲ្យ​ជឿ។ ​​ពិត​​ហើយ​​​ មិន​ថា​​ទារក​​​​កើត​មក​​​ភេទ​​ប្រុស​ឬ​ស្រី​​នោះ​ទេ ឪពុក​ម្តាយ​​​​គ្រប់​​រូប​​ តែង​តែ​​​​ប្រាថ្នា ចង់​ឲ្យ​កូន​មាន​ស្បែក​ស​​ស្អាត​​និង​មាន​​សុខភាព​​ល្អ។ ក្រៅ​​ពី​​អាថ៌កំបាំង​​​​​ ផឹក​​ទឹក​​ដូង ញ៉ាំ​​​​​​​បន្លែ​​​បៃតង ឬ​ពង​មាន់​...​​អាច​ជួយ​​ឲ្យ​ទារក​​មាន​ស្បែក​​ស៊ី​ជម្ពូ​ស្អាត​ហើយ នៅ​​មាន​​អាហារ​​​​ច្រើន​មុខ​ទៀត ដែល​​​អ្នក​ម្តាយ​​មិន​គួរ​​​រំលង​​​ ក្នុង​​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

​​១. អាហារ​​​ដែល​​មាន​​​​​សារជាតិ​វីតាមីនA ​​ខ្ពស់
សម្រាប់​​ស្រ្តី​​​មាន​​ផ្ទៃ​ពោះ ដែល​​បាន​ញ៉ាំ​​អាហារ​​ណា​​សម្បូរ​សារជាតិ​វីតាមីនA ​​ខ្ពស់ អាច​​​ជួយ​ឲ្យ​​ទារក​​ មាន​​ពណ៌​​ស្បែក​ ស ភ្លឺ​​បែប​​ស៊ី​ជម្ពូ និង​មាន​​សុខភាព​​ល្អ។ សារជាតិ​​វីតាមីនA ​ទាំង​​​នោះ​​ភាគ​​​ច្រើន​​ មាន​​នៅ​​ក្នុង​អាហារ​​ដូច​ជា ប៉េងប៉ោះ ថ្លើម​​សត្វ ពង​មាន់ ប្រេង​​ផលិត​ចេញ​សាច់​​​ត្រី និង​​​ទឹកដោះ​គោ។

២. ទឹក​​សណ្តែក​​​ខ្មៅ
ទឹក​​សណ្តែក​​​ខ្មៅ​មាន​​ប្រសិទ្ធភាព​ខ្ពស់​​​ក្នុង​​ការ​ជួយ​ឲ្យ​ស្បែក​ស។ វិធី​ធ្វើ​​ងាយៗ​​ ដោយ​គ្រាន់​តែ​​​ យក​សណ្តែក​​ខ្មៅ​មក​លាង​ទឹក​ឲ្យ​ស្អាត​ លីង​​វា​រហូត​មាន​ក្លិន​ឈ្ងុយ​​ បន្ទាប់​មក​​ចាក់​ទឹក​​ចូល។ ក្នុង​មួយ​ថ្ងៃ​​ អ្នក​​ម្តាយ​ដែល​មាន​គភ៌​​​ត្រូវ​​ផឹក​ឲ្យ​បាន​១-២​​លីត្រ​​ ព្រោះ​វា​មាន​តួនាទី​ធ្វើ​​ឲ្យ​រាង​កាយ​​ត្រជាក់ ស្បែក​​ទន់​​រលោង មិន​កើត​មុន។ ប្រសិន​​បើ​​ស្បែក​​​ម្តាយ​ត្រជាក់ ពេលកូន​កើត​មក​​នឹង​​មាន​ស្បែក​​​ស្អាត​​ទៅ​តាម​ហ្នឹង​​ដែរ។

៣. ពងមាន់
​​​​​ពង​មា​ន់​មាន​ជីវជាតិ​​សំខាន់​ជា​​ច្រើន​​មុខ សម្រាប់​ធ្វើ​ឲ្យ​ស្បែក​​ស។ ជាពិសេស​​ជាង​នេះ​ទៅ​ទៀត ពងមាន់ អាច​ជួយ​​ដល់​ប្រព័ន្ធ​​សរសៃ​​​ប្រសាទ បង្កើន​ការ​ចង​ចាំ ការ​អភិវឌ្ឍ​នៃ​រាងកាយ និង​ការ​ដាស់​​សតិអារម្មណ៍​។

៤. ផ្លែ​បឺរ
ផ្លែ​​បឺរ​​មិន​ត្រឹម​តែ​សម្បូរ​​​ទៅ​ដោយ អូមេហ្គា៣​​ ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​​ផ្ទុក​ទៅ​ដោយ វីតាមីន​ Cនិង​ E ជួយ​​​ដល់​ការ​ផលិត​​​​​​​ខូឡាជែន ធ្វើ​ឲ្យ​​ស្បែក​​​​តឹង​ស្អាត​ទាំង​ម្តាយ​និង​កូន រួម​ទាំង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​​ចំពោះ​​រាង​កាយ​ទាំង​មូល។ ចង់​បាន​លទ្ធផល​​ជា​ទី​គាប់​ចិត្ត​ អ្នក​មាន​​ផ្ទៃពោះ គួរ​​ញ៉ាំ​​៣​ខែ​ជាប់ មុន​​ពេល​​សម្រាល។

៥. ញ៉ាំ​​ផ្លែឈើ​​​ដែល​មាន​វីតាមីន​C​ខ្ពស់ ដើម្បី​បង្កើត​ពណ៌​ស្បែក​ដ៏​ស្រស់​ស្អាត
ប្រសិន​បើ​ឪពុក​ម្តាយ​មាន​សម្បុរ​ខ្មៅ ​អ្នក​​មាន​គភ៌​ត្រូវ​ញ៉ាំ​​ផ្លែឈើ​​​ដែល​មាន​វីតាមីន​C​ខ្ពស់ ដើម្បី​បង្កើត​ពណ៌​ស្បែក​ដ៏​ស្រស់​ស្អាត និង​ការពារ​ភាព​ខ្មៅ​ស្រអាប់​​លើ​ស្បែក​របស់​ទារក​។ ផ្លែ​ឈើ​​ទាំង​នោះ​មាន​ដូច​ជា ​ក្រូច ទំពាំងបាយជូរ ក្រូច​ឃ្វិច...ប៉ុន្តែ​​​​មុន​​​ទិញ​ត្រូវ​ឲ្យ​​ច្បាស់​ថា ផ្លែឈើ​នោះ​​​ស្រស់​ល្អ និង​មិន​ប្រើ​​ថ្នាំ​សម្លាប់​​សត្វ​ល្អិត។

៦. ញ៉ាំ​ទឹក​​ឲ្យ​បាន​ច្រើន
ញ៉ាំ​ទឹក​​​កាន់​តែ​​​ច្រើន ជួយ​ធ្វើ​​ឲ្យ​ស្បែក​កូន​នៅ​ក្នុង​ផ្ទៃ ទន់​រលោង។ វា​ក៏​អាច​បណ្ដេញ​ជាតិ​ពុល​​ចេញ​​ពី​ក្នុង​រាង​កាយ និង​ជា​​វិធី​​ដ៏​ល្អ​ក្នុង​ការ​​​ធ្វើ​ឲ្យ​ស្បែក​​ទារក មាន​សភាព​ចែងចាំង​ ស៊ី​ជម្ពូ។ បន្ថែម​ពី​លើ​សារធាតុ​បំប៉ន​ដោយ​​អាហារ និង​​បន្លែ​អ្នក​ម្ដាយ​ក៏​គួរ​តែ​ជ្រើស​រើស​ទឹក​ដោះ​គោ​ដែល​មាន​ធាតុ​ផ្សំ​​ល្អ​​គ្រប់គ្រាន់​ទាំង​សម្រាប់​ម្ដាយ និង​គភ៌​នៅ​ក្នុង​ផ្ទៃ៕




ប្រភព៖ bestie