យោធាម្នាក់​បើកម៉ូតូធ្លាក់ផ្លូវ បុកគល់ឈើផ្លោងមកវាលស្រែ បាក់កស្លាប់ នៅស្រុកអន្លុងវែង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យោធាម្នាក់​បើកម៉ូតូធ្លាក់ផ្លូវ បុកគល់ឈើផ្លោងមកវាលស្រែ បាក់កស្លាប់ នៅស្រុកអន្លុងវែង

20/09/2018
ឧត្តរមានជ័យ​៖​ បុរសជាយោធាម្នាក់បានស្លាប់នៅកន្លែង នៅពេលដែលជិៈម៉ូតូធំក្នុងល្បឿនលឿនជ្រុកធ្លាក់ផ្លូវបុកគល់ឈើ ហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្លូវហាយវ៉េ ស្ថិតនៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង នៅព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

នគរបាលខេត្ត​បានអោយដឹងថា​ ជនរងគ្រោះឈ្មោះ សាំង អេន​ ភេទប្រុស​ អាយុ៣៤ ឆ្នាំ រស់ភូមិទួលទា្រស ឃុំលំទង ស្រុកអន្លង់វែង មុខរបរ ជាយោធា កងល្បាតទី២ អង្គភាពកងការពារព្រំដែនគោគលេខ៤០៣បើកបរម៉ូតូម៉ាកត្រៃ ពណ៌ប៉ារ៉ា សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ខេមរភូមិន្ទ ១-៥៦៦៦ ។

ក្រោយពីកើត​កម្លាំងជំនាញបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ រួចហើយបានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕