អបអរសាទរ! ជើងខ្លាំង ស្រួង ភាវី ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងឯកកីឡាស្នូកឃ័រពិភពលោកហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អបអរសាទរ! ជើងខ្លាំង ស្រួង ភាវី ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងឯកកីឡាស្នូកឃ័រពិភពលោកហើយ

20/09/2018
(ភ្នំពេញ)៖​ កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាដ៏ឆ្នើមរបស់កម្ពុជាអ្នកនាង ស្រួង ភាវី បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (វគ្គ៤នាក់)​ នៃការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក 3-Cushion - World Championship Ladies លើកទី៨ នៅប្រទេសតួកគីហើយ បន្ទាប់ពីទម្លាក់កីឡាការិនីកូឡុំប៊ី ក្នុងវគ្គ ៨នាក់ចុងក្រោយ ដោយលទ្ធផល ៣០-១៦ពិន្ទុ កាលពីយប់មិញ​ (ម៉ោងនៅកម្ពុជា ដើរលឿនជាងតួកគី ៤ម៉ោង)។
មុនឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីម្សិលមិញ អ្នកនាង ស្រួង ភាវី បានធ្វើការប្រកួត ២ដង​ ដោយប្រកួតដំបូង គឺជាប្រកួតបង្ហើយកិច្ចពូល​ A ដោយបានលត់កីឡាការិនីដាណឺម៉ាក Jeanette Jensen ជាមួយពិន្ទុ ២៥-៧ ដែលធ្វើឲ្យ ភាវី រក្សាកំណត់ត្រាឈ្នះ ៣ប្រកួតជាប់គ្នាក្នុងពូល។ បន្ទាប់មកទើបធ្វើការប្រកួតវគ្គ ៨នាក់ចុងក្រោយ ដោយនាងធ្វើបានកាន់តែល្អ ក្រោយបំបាក់កីឡាការិនីកូឡុំប៊ី Claudia LALINDE ដោយលទ្ធផល ៣០-១៦ពិន្ទុ ដើម្បីបន្ដដំណើរទៅវគ្គ ៤នាក់ចុងក្រោយតែម្ដង។
ចំពោះគូប្រជែងកៅអីវគ្គ ៤នាក់របស់កីឡាការិនីជម្រើសជាតិកម្ពុជាខាងលើ គឺកីឡាការិនីជប៉ុន Orie HIDA ដែលអ្នកទាំងពីរ បានជួបគ្នាម្ដងរួចមកហើយ កាលពីវគ្គជម្រុះក្នុងពូល ដោយលទ្ធផលពេលនោះ ស្រួង ភាវី បានយកឈ្នះយ៉ាងប្រផិតប្រផើយបំផុតជាមួយពិន្ទុ ២៥-២៤ ។ ប៉ុន្ដែប្រសិនបើ ភាវី អាចបន្ដទម្លាក់កីឡាការិនីជើងខ្លាំងជប៉ុនរូបនេះ នាងនឹងត្រូវជួបកីឡាការិនីម្ចាស់ផ្ទះតួកគី ឬ ហូឡង់ ដែលត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាល្ងាចថ្ងៃទី២០ ខែកញ្ញានេះដូចគ្នា ។
សូមបញ្ជាក់ថា៖ នេះគឺជាលើកទី១ ហើយ ដែលកីឡាការិនី ស្រួង ភាវី បានចូលរួមប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក ក្នុងនាមកីឡាការិនីជម្រើសជាតិកម្ពុជា បន្ទាប់ពីកម្ពុជា បានបង្កើតឲ្យមានសហព័ន្ធកីឡាឃ្នូកឃ័រ និងប៊ីយ៉ាផ្លូវការកាលពីពេលថ្មីៗ។ ប៉ុន្ដែនេះមិនមែនជាលើកទី១ ដែលនាងបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះឡើយ ពោលគឺ ភាវី ធ្លាប់ដណ្ដើមបានជើងឯករងម្ដងរួចមកហើយ កាលពីឆ្នាំ២០១៥ ក្នុងការប្រកួតជើងឯកពិភពលោក នៅអាមេរិក ក៏ដូចជាការដណ្ដើមជើងឯកពានរង្វាន់អន្ដរជាតិផ្សេងៗជាច្រើនទៀត៕