Mi 8 Pro ចេញ​ផ្លូវ​ការ អេក្រង់​ទំហំ 6.21 អ៊ីញ​ប្រភេទ Super AMOLED និង​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Mi 8 Pro ចេញ​ផ្លូវ​ការ អេក្រង់​ទំហំ 6.21 អ៊ីញ​ប្រភេទ Super AMOLED និង​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់

19/09/2018
(បច្ចេកវិទ្យា)៖ ទីបំផុតក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញស្មាតហ្វូនម៉ូឌែល ខ្សែស្រឡាយ Mi 8 ជាផ្លូវការហើយ ដោយវាមានឈ្មោះថា Mi 8 Pro មិនមែនជាម៉ូឌែល Mi 8 Youth ដូចព័ត៌មាន លេចធ្លាយនោះទេ (ឬម៉ូឌែល Mi 8 Youth អាចនឹងប្រកាសចេញ នៅពេលក្រោយណាមួយ)។ ក្នុងនោះ យើងជឿជាក់ថា ប្រិយមិត្ត ក៏ប្រហែលជាចង់ដឹងដូចគ្នា ថាតើទូរសព្ទនេះ មានលក្ខណៈសម្បត្តិយ៉ាងណា? និងមានតម្លៃប៉ុន្មាន?
Mi 8 Pro មានរចនាបថរូបរាងដូច Mi 8 ដែរ និងត្រូវបានផលិតឡើងជាមួយនឹងអេក្រង់លាត រំលេចថ្ងាសឆកទ្រវែង មានទំហំ 6.21 អ៊ីញ ប្រភេទ Super AMOLED ជាមួយកំរិតបង្ហាញ 1080 x 2248 ភិចស៊ែល។

ស្មាតហ្វូននេះ បានភ្ជាប់មកជាមួយ៖

  • កាមេរ៉ាខាងមុខទំហំ 20 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/2.០
  • កាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ ដោយមួយគ្រាប់ មានទំហំ 12 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/1.8 ឯមួយគ្រាប់ទៀតទំហំ 12 មេហ្គាភិចសែលដូចគ្នា មានកម្រិត Aperture f/2.4
  • និងអមមក ជាមួយភ្លើង Flash LED មួយគ្រាប់ សម្រាប់ជំនួយការថត នៅពេលយប់ ឬកន្លែង ដែលមានពន្លឺទាប។
  • មានបំពាក់ស៊េនស័រ សម្រាប់ស្កេនម្រាមដៃ នៅផ្នែកខាងក្រោយដូច Mi 8 តែប្តូរមកស្កេន លើអេក្រង់វិញ។

ចំពោះកម្លាំងម៉ាស៊ីន ស្មាតហ្វូននេះ

  • ប្រើប្រាស់បន្ទះឈីប Snapdragon 845
  • មាន CPU ចំនួន 8 គ្រាប់ ដោយ 4 គ្រាប់ អាចរត់ក្នុងល្បឿន 2.8GHz និង 4 គ្រាប់ទៀត អាចរត់ក្នុងល្បឿន 1.8GHz 
  • និងមាន GPU Adreno 630។ Mi 8 Pro បានបំពាក់ RAM ទំហំ 6GB/8GB ជាមួយអង្គផ្ទុកទិន្នន័យ ខាងក្នុងម៉ាស៊ីន មានទំហំ 128GB។
  • Mi 8 Pro គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ជំនាន់ចុងក្រោយ 
  • ថាមពលថ្ម 3000 mAh ។

Mi 8 Pro មានជម្រើស 3 ពណ៌ រួមមាន៖ Black (Transparent Black), Meteorite Black និង Shuguangjin។

សរុបមក ស្មាតហ្វូននេះ នឹងត្រូវដាក់លក់ ក្នុងតម្លៃ 468 ដុល្លារ សម្រាប់ម៉ូឌែល RAM 6GB ជាមួយអង្គចងចាំ 128GB និងតម្លៃ 527 ដុល្លារ សម្រាប់ម៉ូឌែល RAM 8GB ជាមួយអង្គចងចាំ 128GB។