ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា នឹងមានភ្លៀងធ្លាក់ទូទាំងប្រទេស, តំបន់ទំនាបកណ្ដាល និងតំបន់ជួរភ្នំ អាចមានជំនន់ទឹកភ្លៀង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា នឹងមានភ្លៀងធ្លាក់ទូទាំងប្រទេស, តំបន់ទំនាបកណ្ដាល និងតំបន់ជួរភ្នំ អាចមានជំនន់ទឹកភ្លៀង

20/09/2018
(ភ្នំពេញ)៖ បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ អាចនឹងមានភ្លៀងធ្លាក់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ក្រសួងធនធានទឹក បានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាព អាកាសធាតុរួចមកឃើញថា៖ ប្រព័ន្ធសម្ពាធទាបបន្ដអូសកាត់លើអាងទន្លេមេគង្គ និងបន្ដមានឥទ្ធិពល លើកម្ពុជា។

យោងតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖​
  • ចាប់ពីថ្ងៃទី១៩-២១ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
  • ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ជាមួយគ្នានោះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យប្រុងប្រយ័ត្ន តំបន់ទំនាបកណ្ដាល និងតំបន់ជួរភ្នំ អាចនឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា នឹងអាចបង្កជាជំនន់ទឹកភ្លៀង៕