ទីបំផុត! តុលាការប៉ាគិស្ថាន បង្គាប់ឱ្យដោះលែងអតីតនាយករដ្ឋមន្ត្រី លោក Nawaz Sharif ចេញពីពន្ធនាគារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត! តុលាការប៉ាគិស្ថាន បង្គាប់ឱ្យដោះលែងអតីតនាយករដ្ឋមន្ត្រី លោក Nawaz Sharif ចេញពីពន្ធនាគារ

19/09/2018
(ប៉ាគិស្ថាន)៖ តុលាការប៉ាគីស្ថាន នៅថ្ងៃពុធនេះ បានបង្គាប់ឱ្យដោះលែងអតីតនាយករដ្ឋមន្ត្រី លោក Nawaz Sharif ពីរខែបន្ទាប់ ពីលោកបានចាប់ផ្ដើមអនុវត្តទោសជាប់ពន្ធនាគារ១០ឆ្នាំ ពីបទពុករលួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
តុលាការប៉ាគិស្ថាន បានសម្រេចចិត្តព្យូរទោសរបស់លោក Sharif និងកូនស្រីឈ្មោះ Maryam ប៉ុន្តែអ្នកទាំងពីរត្រូវចាំការសម្រេច ចិត្តចុងក្រោយមួយទៀតរបស់តុលាការ ខណៈសំណុំរឿងរបស់លោកកំពុងដំណើរការនៅឡើយ។ ការសម្រេចចិត្តដោះលែងភ្លាមៗ នេះធ្វើឡើងសវនាការឧទ្ធរណ៍របស់អ្នកទាំងពីរនៅថ្ងៃពុធនេះ ដោយអ្នកទាំងពីរនៅតែបន្តបដិសេធថាមិនបានប្រព្រឹត្តកំហុសឆ្គង ហើយថាការចោទប្រកាន់ទាំងឡាយគឺជាចេតនានយោបាយទាំងស្រុង។
គួរបញ្ជាក់ថា៖ លោក Nawaz Sharif និងកូនស្រី ត្រូវបានអាជ្ញាធរប៉ាគិស្ថានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកក្កដា ក្រោយមកត្រឡប់ មកពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ជាទីដែលភរិយារបស់លោកបានស្លាប់ដោយសារជំងឺមហារីក៕