វីដេអូខ្លីត្រឹមរយៈពេល ១០ វិនាទី បង្ហើបពីឈុតឆាកបាញ់ប្រហារក្នុងហ្គេមនៅលើស្មាតហ្វូនដោយមានភ្លើងភ្លឹបភ្លែតនៅជ្រុងទាំងបី ក្រោម Caption ដោយប្រើចំណងជើងថា រង់ចាំការមកដល់ស្មាតហ្វូនសម្រាប់លេងហ្គេម #GameOn ។
- Stay tuned for a phone you can #GameOn pic.twitter.com/CiuxGbIvkR
- Nokia Mobile India (@NokiamobileIN) September 18, 2018
ក្រុមហ៊ុនមានមូលដ្ឋានក្នុងប្រទេសហ្វាំងឡង់មួយនេះ ទំនងនឹងបោះជំហានតាមក្រុមហ៊ុន SAMSUNG ដោយទើបបង្ហាញត្រកូល Galaxy Note 9 ភ្ជាប់ការផ្សព្វផ្សាយជាមួយហ្គេមបាញ់ប្រហារកំពុងល្បីឈ្មោះ Fornite។ ទន្ទឹមគ្នានេះក្រឡេកទៅមើល Nokia កន្លងទៅល្ហិចល្ហៀងពីស្មាតហ្វូន ២ ម៉ូឌែលរួមមាន Nokia 9 និង Nokia X7 ដោយពុំមានប្រើប្រាស់ស្នាមឆកលើអេក្រង់ ហើយក៏រំពឹងថាក្នុងចំណោមនោះនឹងមានមួយជាស្មាតហ្វូន Gamer ពិតប្រាកដ៕
ប្រភព៖ GSMarena