ក្រសួងដែនដីកំណត់ថា រាល់គម្រោងសាងសង់អគាររោងចក្រ សហគ្រាស និងគ្រឹះស្ថានការងារ ត្រូវតែមានកន្លែងសម្រាប់កម្មករ និយោជិតពិសាអាហារថ្ងៃត្រង់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងដែនដីកំណត់ថា រាល់គម្រោងសាងសង់អគាររោងចក្រ សហគ្រាស និងគ្រឹះស្ថានការងារ ត្រូវតែមានកន្លែងសម្រាប់កម្មករ និយោជិតពិសាអាហារថ្ងៃត្រង់

19/09/2018
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានកំណត់ថា រាល់សំណើសុំសាងសង់អគាររោងចក្រ សហគ្រាស គ្រឹះស្ថាន ឬអគារសេវាកម្មដែលមានមនុស្សច្រើនបម្រើការងារ ត្រូវតែមានកន្លែងសម្រាប់កម្មករ និយោជិតសម្រាកពិសាអាហារថ្ងៃត្រង់។

ការកំណត់របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានធ្វើឡើងស្របពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវទៅដល់កែរោងចក្រ សហគ្រាសទាំងឡាយ ត្រូវយកចិត្តទុកដាក់រៀបចំកន្លែងពិសាអាហាររបស់កម្មករ និយោជិតឲ្យបានសមរម្យ។
ក្នុងលិខិតណែនាំទៅកាន់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានណែនាំផងដែរថា ចំពោះរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលកំពុងដំណើរការសាងសង់ ក៏ត្រូវរៀបចំឲ្យមានកន្លែងសមស្របសម្រាប់កម្មករ និយោជិត សម្រាកពិសាអាហារថ្ងៃត្រង់ផងដែរ។
សូមបញ្ជាក់ថា៖ ដើម្បីជាប្រយោជន៍ដល់កម្មករ និយោជិតនេះ រាល់ពេលអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត សម្តេចតេជោ ហ៊ុន សែន តែងតែអំពាវនាវទៅដល់ថៅកែរោងចក្រ សហគ្រាសទាំងអស់ យកចិត្តទុកដាក់ដល់សុខុមាលភាពរបស់កម្មករ និយោជិត ដោយត្រូវរៀបចំកន្លែងបរិភោគអាហារថ្ងៃត្រង់ ក៏ដូចជាសាងសង់កន្លែងផ្តល់សេវាសុខភាពនៅក្នុងរោងចក្រផងដែរ៕