អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak ត្រូវបានចាប់ខ្លួនជាថ្មី ទាក់ទិននឹងរឿងអាស្រូវពុករលួយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak ត្រូវបានចាប់ខ្លួនជាថ្មី ទាក់ទិននឹងរឿងអាស្រូវពុករលួយ

19/09/2018
(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak ត្រូវបានចាប់ខ្លួនជាថ្មីម្តងទៀត ទាក់ទិននឹងរឿងពុករលួយ អាស្រូវមូលនិធិរដ្ឋ 1MDB ដោយការឃាត់ខ្លួនលើកនេះ គឺពាក់ព័ន្ធជាពិសេសទៅលើលុយ​ចំនួន៦២៨លានដុល្លារ ដែលត្រូវគេ រកឃើញនៅក្នុងគណនី​​ធនាគាររបស់លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី MACC បានឲ្យដឹងថា លោក Najib ត្រូវបានចាប់ឃាត់ខ្លួននារសៀលថ្ងៃពុធនេះ ហើយ​លោក នឹងត្រូវចូលខ្លួនក្នុងតុលាការទីក្រុងគូឡាឡាំពួរ នៅរសៀលថ្ងៃព្រហស្បតិ៍ស្អែកនេះ ដើម្បីប្រឈមមុខការចោទ ប្រកាន់មួយចំនួន​ថែម​ទៀត។

គួរជម្រាបថា លោក Najib បច្ចុប្បន្ន កំពុងប្រឈមនឹងការចោទប្រកាន់​០៧ករណី ជុំវិញថវិកានៃអង្គការ SRC International ដែលធ្លាប់​ជា​ផ្នែកមួយនៃមូលនិធិ 1MDB សរុបប្រមាណ១០លានដុល្លារ ក្នុងនោះ០៣ករណីទាក់ទិនបទរំលោភលើទំនុកចិត្ត ០៣ករណីទាក់ទិន​ការ​លាងលុយកខ្វក់ និង០១ករណីទាក់ទិនការរំលោភអំណាច ហើយមកទល់ពេលនេះ លោក Najib បានបន្តរក្សាភាពស្អាតស្អំរបស់ខ្លួន​រហូតមក និងបាននិយាយថាការកាត់ក្តីរបស់លោក នាខែកុម្ភៈ ឆ្នាំ២០១៩ គឺជាឱកាសដ៏ល្អបំផុត ដើម្បីលុបលាងកេរ្តិ៍ឈ្មោះរបស់​លោក​៕
គួរជម្រាបថា មូលនិធិ 1MDB ត្រូវបានបង្កើតឡើង​ដោយ​លោក Najib កាលពីឆ្នាំ២០០៩ ដើម្បីជួយជំរុញ​​ការអភិវឌ្ឍសេដ្ឋកិច្ច​​ម៉ាឡេស៊ី ប៉ុន្តែក្រោយមកមាន​សេចក្តីរាយការណ៍ថា លុយ​រាប់ពាន់លាន​ដុល្លារនៅក្នុងនោះ ត្រូវបានកឹបកេង​ និងប្រើប្រាស់ដោយ​មិនត្រឹមត្រូវ។ លោក Najib បានស្ថិតក្រោម​ការស៊ើបអង្កេត​ទាក់ទិននឹងមូលនិធិ 1MDB ចាប់​តាំង​តែ​​ពីលោកបានចាញ់​ឆ្នោត​កាលពី​ខែឧសភា ប៉ុន្តែ​បាន​​​ច្រានចោល​ការចោទប្រកាន់​ទាំងអស់។

នៅក្រោយការបោះឆ្នោត នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​បច្ចុប្បន្ន​លោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) បានបង្កើន​​ការប្រឹងប្រែង​ជាខ្លាំង ដើម្បីស៊ើប​អង្កេតករណីនេះ៕