នាយឧត្តមសេនីយ៍បណ្ឌិត ជា តារា ត្រូវតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ការពារជាតិ មានឋានៈស្មើរដ្ឋមន្ត្រី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយឧត្តមសេនីយ៍បណ្ឌិត ជា តារា ត្រូវតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ការពារជាតិ មានឋានៈស្មើរដ្ឋមន្ត្រី

19/09/2018
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជា តារា ដែលមជ្ឈដ្ឋានទូទៅ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស បានស្គាល់កិត្តិនាមកិត្តិស័ព្ទរបស់លោក កាលពីនៅឈរជើងនាតំបន់ប្រាសាទព្រះវិហារ ខណៈដែល ពេលនោះកម្ពុជា មានជម្លោះព្រំដែនជាមួយប្រទេសថៃ។ ក្នុងអំឡុងពេលនោះ នាយឧត្តមសេនីយ៍ ជា តារា ដែលមានតួនាទីជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ ទទួលទិសប្រាសាទព្រះវិហារ បានប្រើយុទ្ធសាស្រ្តគ្រប់បែបយ៉ាង ចូលរួមដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានតតាំងជាមួយភាគីថៃ រហូតទទួលបានជោគជ័យលើសមរភូមិប្រយុទ្ធ និងលើឆាកអន្តរជាតិ។

លុះពេលប្រទេសជាតិ មានសន្តិភាពលែងមានសង្គ្រាមទៀតនោះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ នាយឧត្តមសេនីយ៍ ដែលពូកែខាងទ្រឹស្តី និងវោហារស័ព្ទរូបនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់សេចក្តីទុកចិត្តផ្ទេរភារកិច្ចថ្មី ទៅជាទីប្រឹក្សាផ្ទាល់ទទួលបន្ទុកសកលវិទ្យាធិការ សកលវិទ្យាល័យការពារជាតិ។
សម្រាប់អាណត្តិថ្មីនេះ នាយឧត្តមសេនីយ៍ ជា តារា ត្រូវបាន សម្តេចតេជោ ហ៊ុន សែន ផ្តល់សេចក្តីទុកចិត្ត និងបានតែងតាំងជាទីប្រឹក្សាផ្ទាល់ ទទួលបន្ទុកជាសកលវិទ្យាធិការ សកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ជាមួយនឹងការទទួលតួនាទីនៅក្នុងអាណត្តិថ្មីនេះ មានការចូលរួមអបអរសាទរ និងជូនពរពីសាកលវិទ្យាធិការរង នាយកមហាវិទ្យាល័យ មជ្ឈមណ្ឌល ការិយាល័យចំណុះ និងបណ្ឌិតយោធាចារ្យ ព្រមទាំងនិស្សិតនាយទាហាន នៃសាកលវិទ្យាល័យការពារជាតិទាំងអស់ក្នុងឱកាសដ៏ឧត្តុងឧត្តមថ្លៃថ្លា ប្រកបដោយមោទនភាពក្រៃលែងដែលឯកឧត្ដមនាយឧត្តមសេនីយ៍បណ្ឌិត ជា តារា ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានមុខងារជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន តាមព្រះរាជក្រិត្យលេខ នស/រកត/០៩១៨/៩៤៧ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១០១៨។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុសក្តិសិទ្ធទាំងអស់ក្នុងលោក សូមប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរ ជូនដល់នាយឧត្តមសេនីយ៍បណ្ឌិត ព្រមទាំងបុត្រា ទាំងទ្វេ មានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗ ថែមទៀត ក្នុងការបន្តដឹកនាំសាកលវិទ្យាល័យ ការពារជាតិ ក៏ដូចជា សម្រេចជោគជ័យធំធេងថ្មីទៀត ជូនជាតិ មាតុភូមិ និងប្រជាជន៕