យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៩ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់ ៦៩៤គ្រឿង និងផាកពិន័យ ៤៤១គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៩ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់ ៦៩៤គ្រឿង និងផាកពិន័យ ៤៤១គ្រឿង

19/09/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,០៩៣គ្រឿង រកឃើញល្មើសច្បាប់ ៦៩៤គ្រឿង (ម៉ូតូ៧៥%) អប់រំ២៥៣គ្រឿង និងផាកពិន័យ ៤៤១គ្រឿង។
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៩ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន ២,០៩១គ្រឿង អប់រំ ១៨៩គ្រឿង និងផាកពិន័យ ៣៧៧គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៩ ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៤,៦៨០គ្រឿង រកឃើញយានយន្តល្មើស ១១,២២៧ (ម៉ូតូ៧៤%) ក្នុងនោះអប់រំ ៤,៣៥៦ និងផាកពិន័យ ៦,៨៧១គ្រឿង៕