តំណាងរាស្រ្តថ្មី៣៨រូប ដែលជំនួសតំណាងរាស្រ្តចាស់ បានចូលធ្វើសច្ចាប្រណិធាន ក្នុងព្រះបរមរាជវាំងរួចហើយ នៅល្ងាចនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តំណាងរាស្រ្តថ្មី៣៨រូប ដែលជំនួសតំណាងរាស្រ្តចាស់ បានចូលធ្វើសច្ចាប្រណិធាន ក្នុងព្រះបរមរាជវាំងរួចហើយ នៅល្ងាចនេះ

19/09/2018
(ភ្នំពេញ)៖ តំណាងរាស្ដ្រថ្មីចំនួន៣៨រូប ដែលចូលកាន់តំណែងជំនួសតំណាងរាស្រ្តចាស់ ដែលលាលែងទៅកាន់តំណែងក្នុងជួររាជរដ្ឋាភិបាលសម្រាប់អាណត្តិថ្មី បានចូលធ្វើសច្ចាប្រណិធានរួចហើយ នៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។
ពិធី​សច្ចាប្រណិធាន បានធ្វើ​ឡើងក្រោម​ព្រះរាជាធិបតីរបស់សម្តេចព្រះមហា​សង្ឃ​រាជធិបតី​ទាំងពីរ​គណៈ​។ ក្នុងនោះ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក៏បានអាន​ខ្លឹមសារ​សច្ចាប្រណិធាន ហើយ​តំណាងរាស្ដ្រថ្មីចំនួន៣៨រូប ត្រូវ​ប្រតិបត្តិ​សូត្រ​តាម​។ ​
នៅពេល​សូត្រ​សច្ចាប្រណិធានចប់ បារគូ​បន្លឺ​ស័ង្ខ​ជ័យ ក្រោយមក​តំណាងរាស្ដ្រថ្មីចំនួន៣៨រូប ដែលចូលកាន់តំណែងជំនួសតំណាងរាស្រ្តចាស់ អញ្ជើញ​ទទួលទាន​ទឹក​ពិ​ភ័​ទ្ទស​ច្ចា​។
សម្រាប់​គ្រឿង​ទ្រង់​-​សម្លៀកបំពាក់ ​ក្នុង​ព្រះ​រាជពិធី​សច្ចាប្រណិធាន​នេះ គឺ​ព្រះករុណា ​នឹង​ព្រះ​ពស្ត្រ​ចងក្បិន​ពណ៌​តាម​ថ្ងៃ​ព្រះ​ភូសា កុ​ត​ពណ៌​ស។
រីឯ​សមាជិកា​រដ្ឋសភា​ (ស្ត្រី) អាវប៉ាក់​ពណ៌​ស​-​សំពត់​ចងក្បិន​ពណ៌​ស៊ី​លៀប​-​ក្រមា​ពានា​ពណ៌​ស៊ីនួន​ខ្លី។ រីឯតំណាងរាស្ដ្រ (បុរស) អាវកុត​ពណ៌​ស​-​សំពត់​ចងក្បិន​ ពណ៌​ស៊ី​លៀប​-​ស្រោម​ជើងវែង​ខ្មៅ និង​ស្បែកជើង​ពណ៌​ខ្មៅ​៕