រដ្ឋមន្ដ្រីក្រសួងកសិកម្ម ស្នើឲ្យអង្គការស្បៀងអាហារ និងកសិកម្ម សហការជាមួយមន្ត្រីជំនាញនៃក្រសួងកសិកម្ម ធ្វើយ៉ាងណាពង្រឹងវិស័យកៅស៊ូ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្ដ្រីក្រសួងកសិកម្ម ស្នើឲ្យអង្គការស្បៀងអាហារ និងកសិកម្ម សហការជាមួយមន្ត្រីជំនាញនៃក្រសួងកសិកម្ម ធ្វើយ៉ាងណាពង្រឹងវិស័យកៅស៊ូ

19/09/2018
(ភ្នំពេញ)៖ លោករដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោកបណ្ឌិត Pierre-Marie Bosc មន្ត្រីជាន់ខ្ពស់នៃអង្គការស្បៀងអាហារ និងកសិកម្ម (FAO) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពី ការរៀបចំបង្កើតគម្រោងថ្នាក់តំបន់ ដែលពាក់ព័ន្ធនឹងប្រទេសចំនួន៣គឺ កម្ពុជា, ថៃ និងប្រទេសមីយ៉ាន់ម៉ា លើវិស័យកៅស៊ូ។
ជាកិច្ចចាប់ផ្តើម នៃជំនួបពិភាក្សាការងារ ដែលបានរៀបចំធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកបណ្ឌិត Pierre-Marie Bos បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចអភិវឌ្ឍន៍ នៃសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោកបណ្ឌិតបានបញ្ជាក់ជូន លោករដ្ឋមន្ត្រីជ្រាបថា ដោយសង្គេតឃើញកសិករកៅស៊ូគ្រួសារ មានបញ្ហាប្រឈមជាខ្លាំងគួរឲ្យព្រួយបារម្ភ ជាពិសេសលើបញ្ហាតម្លៃកៅស៊ូធម្មជាតិ កំពុងធ្លាក់ថ្លៃ ការប្រែប្រួលអាកាសធាតុ និងទិន្នផលក៏បានថយចុះ អង្គការ FAO រួមជាមួយអង្គការ CIRAD បានឯកភាពរៀបចំ បង្កើតគម្រោងថ្នាក់តំបន់ត្រីភាគី រវាងប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា។
មន្ត្រីជាន់ខ្ពស់ នៃអង្គការស្បៀងអាហារ និងកសិកម្មរូបនេះ បានបញ្ជាក់ថា គម្រោងនេះ ផ្តោតជាសំខាន់ទៅលើប្រព័ន្ធសង្កេតការសិក្សាស្រាវជ្រាវ និងពិភាគជាលំអិត នៃលទ្ធផលដែលទទួលបាន នៃប្រទេសនីមួយៗ ដើម្បីធ្វើការប្រៀបធៀប និងវាយតម្លៃអំពីស្ថានភាព ក៏ដូចជាប្រសិទ្ធភាព នៃការអនុវត្តដាំដុះ ការប្រមូលផលជ័រកៅស៊ូ និងធ្វើការកែសម្រួល។

នាឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណ ដល់អង្គការ FAO ដែលបាននិងកំពុងគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។
លោករដ្ឋមន្ត្រីក៏បានសម្តែងនូវភាពគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះគម្រោងដែលបានលើកឡើង ដោយលោកបានបញ្ជាក់ជូនភ្ញៀវថា ការបង្កើនសមត្ថភាព មន្ត្រីជំនាញ និងកសិករដាំកៅស៊ូ ការកាត់បន្ថយថ្លៃដើម និងពលកម្ម ការបង្កើនទិន្នផល ការធ្វើឲ្យប្រសើរឡើង នៃគុណភាពជ័រកៅស៊ូ ការធានាបាននូវនិរន្តរភាព នៃដើមកៅស៊ូ និងជាពិសេសការបង្កើន ប្រាក់ចំណូលគ្រួសារ គឺជាគន្លឹះដ៏សំខាន់ និងគោលដៅរបស់ក្រសួង។

ទន្ទឹមនឹងនេះ ដើម្បីអនុវត្តគម្រោងនេះ ទទួលបានភាពជោគជ័យ លោករដ្ឋមន្ត្រី បានស្នើឲ្យអង្គការ FAO សហការជិតស្និទ្ធ ជាមួយមន្ត្រីជំនាញនៃក្រសួង ព្យាយាមឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាពង្រឹងវិស័យកៅស៊ូឡើងវិញ ប្រកបដោយចីរភាព៕