ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះសំណេះសំណាលជាមួយកម្មកររោងចក្រ ជិត៣ម៉ឺននាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះសំណេះសំណាលជាមួយកម្មកររោងចក្រ ជិត៣ម៉ឺននាក់

19/09/2018
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញជួបសំណេះសំ ណាលជាមួយកម្មករ កម្មការិនី សរុបប្រមាណ ២៧.៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន ២៤ នៅក្នុងខេត្តកំពង់ស្ពឺកិច្ចសំណេះសំណាលនេះនឹងធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង ២៤ ដែលវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន ២៣ និងកូរ៉េចំនួន ១។
រោងចក្រទាំងនេះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៨ , ផលិតស្បែកជើងចំនួន ១០, បោកគក់ចំនួន៤, ផលិតតុក្កតាចំនួន១ និង ផលិតដើមណូអែលចំនួន ១។

លោករដ្ឋមន្ត្រីបានគូស បញ្ជាក់ថា ផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និង ផ្គត់ផ្គង់នៅទីផ្សារក្នុងប្រទេសផងដែរ ។ តាមរយៈរោងចក្រ សហគ្រាទាំងនេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើនក្នុងមូល ដ្ឋានដូចជាជួលផ្ទះ លក់ម្ហូបអាហារ ដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត។

ខេត្តកំពង់ស្ពឺ ជាខេត្តមួយធ្លាប់ជាតំបន់ប្រយុទ្ធដ៏ស្រួចស្រាវផងដែរកាលពីអតីតកាល ហើយក៏ជាខេត្តដែលធ្លាប់តែពឹងផ្អែកលើវិស័យកសិកម្មប៉ុណ្ណោះ។ ក្រោយកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងចាប់ពីឆ្នាំ១៩៩៨ ខេត្តកំពង់ស្ពឺ កំពុងប្រែក្លាយទៅជាខេត្តមានសក្តានុពលខ្ពស់លើវិស័យឧស្សាហកម្ម នាពេលពេលបច្ចុប្បន្ននេះ ពោលមិនមែនពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខដូចពីអតីតកាលទៀតនោះឡើយ។ បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ២២៨ មានកម្មករ និយោជិត ១០២,៧៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ២៤៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១០៩ មានចំនួន១០៩ មានកម្មករ និយោជិត ៩៦,៥៤៧នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា ដើម្បីជំរុញវិស័យឧស្សាហកម្មឲ្យមានសន្ទុះទៅមុខកាន់តែខ្លាំងក្លានោះសម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។
រយៈពេលជាងមួយឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយកម្មករកម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធាន ក្រុមសរុបចំនួន៥៦លើក ដែលមានអ្នកចូល រួមសរុប ៧៩៣,៧៨៣នាក់។ សម្រាប់ខេត្តកំពង់ស្ពឺនេះជាលើកទី ៤ ហើយ ដែលសម្ដេចអញ្ជើញមក៕