ចោរ១ក្រុម វាយប្លន់ម៉ូតូបុរសម្នាក់ មិនបានសម្រេច រត់ចោលម៉ូតូខ្លួនឯងទៀតផង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចោរ១ក្រុម វាយប្លន់ម៉ូតូបុរសម្នាក់ មិនបានសម្រេច រត់ចោលម៉ូតូខ្លួនឯងទៀតផង

19/09/2018
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្រាល ខណៈដែលក្រុមចោរ ធ្វើសកម្មភាពវាយបំរ៉ុងប្លន់យកម៉ូតូតែមិនបានសម្រេច ក៏នាំគ្នារត់ចោលម៉ូតូបាត់អស់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 1និង10យប់ នាទីឈានចូលថ្ងៃទី 19 ខែកញ្ញាឆ្នាំ 2018 សិតនៅតាមបណ្ដោយផ្លូវលេខ 70 ចំណុចនឹងផ្លូវរថភ្លេីង ក្នុងសង្កាត់ទួលសង្កែទី 2 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រពភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេរីឆ្នាំ2018 ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ ព្រៃវែង 1M 7604 បើកដោយជនរងគ្រោះ។
ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ គេបានចុះទិញភេសជ្ជៈ។

ក៏ស្រាប់តែមានជនសង្ស័យម្នាក់បានជិៈម៉ូតូមួយគ្រឿងម៉ាក មីអូរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD 7802 រួមទាំងមានបក្ខពួកពីរនាក់ទៀត។
ដេីរអមពីក្រោយ ភ្លាមនោះជនសង្ស័យទាំង៣នាក់បានធ្វេីសកម្មភាពវាយប្លន់នឹងធាក់ទៅលេីជនរងគ្រោះ។
បម្រុងប្លន់យកម៉ូតូតែមិនបានសម្រេចដោយប្រជាពលរដ្ឋស្រែកឆោឡោរទាន់ ទេីបធ្វេីអោយក្រុមជនសង្ស័យភ័យរត់ទៅបាត់អស់ ដោយបន្សល់ទុកម៉ូតូពួកគេម៉ាកមីអូ មួយគ្រឿង។ ចំណែកម៉ូតូជនរងគ្រោះក៏មិនបានយកទៅដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងនាំខ្លួនជនរងគ្រោះនឹងម៉ូតូរបស់ជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី 2 ដេីម្បីស្រាវជ្រាវវែកមុខរកក្រុមជនសង្ស័យទាំងនោះមកចាត់ការតាមនីតិវិធី៕