ភ្នំពេញៈ នារីវ័យក្មេងម្នាក់មិនដឹងថាចេញពីផឹកស៊ីនៅកន្លែងណានោះ គឺបានបើករថយន្ត តូយ៉ូតា ព្រុស បុករម៉កដែលបើកដោយបុរសម្នាក់ពីក្រោយ បណ្តាលអោយមានអ្នករងរបួសហើយមិនព្រមឈប់ដោះស្រាយនោះទេ គឺព្យាយាមបើករថយន្ត រថយន្តតាំងពីខណ្ឌច្បារអំពៅ មកដល់ខណ្ឌចំការមន ក៍ជ្រុលទៅនិងរថយន្តមួយគ្រឿង បណ្តាលអោយរងការខូចខាត ហើយនៅពេលសមត្ថកិច្ចឃាត់ខ្លួន នារីរូបនោះ បានប្រើពាក្យសំដីមិនគួរសម ជេសមត្ថកិច្ចថែមទៀតផង ។
ហេតុការណ៍នេះដែរ បង្ករអោយមានការណ៍ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ជិតនិងច្រមុះជ្រូកក្បាលថ្នល់ ផ្លូវមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមសម្តី សមត្ថកិច្ច ជំនាញ់ចរាចរណ៍ ខណ្ឌច្បារអំពៅ បានអោយដឹងថា មុនពេលកើតហេតុ គឺ នារីវ័យក្មេងម្នាក់នេះ មិនដឹងថាចេញពីផឹកស៊ីវិញកន្លែងណានោះទេ គឺបានបើករថយន្តរថយន្ត ម៉ាក់តូយូតាព្រុស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ2AU 9284 បានធ្វើដំណើរតាមផ្លូវ ជាតិលេខ១ ក្នុងទិសដៅ ពីខេត្តចូលទៅក្នុងក្រុងភ្នំពេញ ខណៈមកដល់ ជិតនិងវត្តវាលស្បូវ ខណ្ឌច្បារអំពៅ។
ក៍ស្រាប់តែរថយន្តនេះបានរេចង្កូតជ្រុលទៅបុកនិង រម៉កម៉ូតូមួយគ្រឿង ដែលបើកដោយបុរសម្នាក់ បណ្តាលអោយដួលរងរបួស ហើយភ្លាមៗនោះដែរ នារីវ័យក្មេងរូបនោះ មិនឈប់ដោះស្រាយនោះទេ គឺបានបើករថយន្តរត់គេទាំងស្ថានភាពស្រវឹង រួចហើយមកដល់ ជិតនិងច្រមុះជ្រូកក្បាលថ្នល់ ពួកគាត់ក៍បានបោះដៃតាមវិទ្យុទាក់ទង អោយសមត្ថកិច្ច ចរាចរណ៍ ជួយបង្កក រថយន្តដែលធ្វើដំណើរនៅខាងមុខ។
ដើម្បីអោយស្ទះចរាចរណ៍ដើម្បីឃាត់រថយន្តនេះបាន តែពេលឃាត់រថយន្តនេះបាន នារីរូបត្រូវបានសមត្ថកិច្ច សមត្ថកិច្ចចរាចរណ៍ អោយចុះពីលើរថយន្ត ដើម្បីទៅដោះស្រាយគ្នា តែពេលនោះនារីវ័យក្មេងរូបនោះ មិនព្រមស្តាប់ទេ គឺបានជាន់ហ្គាថែម បណ្តាលអោយរថយន្ត ស្ទុះទៅបុកនិង រថយន្តម៉ាក់ HILUX VIGO ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y 9669 ដែលបើកដោយបុរសម្នាក់ ចំពីក្រោយ។
បណ្តាលអោយ រងការខូចខាត កំពិតគូថក្រោយថែមទៀត តែពេលនោះសមត្ថកិច្ចបានធ្វើធម៌ក្តៅ ក៍បាននាំគ្នាចាប់ទាញ់ នារីរូបអោយចុះពីលើរថយន្ត តែនារីវ័យក្មេងរូបនោះ មិនយល់ព្រមទៅជាមួយនិងសមត្ថកិច្ចនោះទេ គឺបានប្រើពាក្យសំដីមិនគួរសម ជេសមត្ថកិច្ចកប់ៗ តែទោះជាយ៉ាងនារីនារីវ័យក្មេង។
ក៍ត្រូវសមត្ថកិច្ចព្យាយាមឃាត់ខ្លួន លើដាក់ម៉ូតូ យកទៅសាកសួរនៅអធិការដ្ឋានខណ្ឌច្បារអំពៅតែម្តង ហើយនៅពេលយកទៅដល់ អធិការដ្ឋានខណ្ឌច្បារអំពៅ នារីនារីវ័យក្មេងរូបនោះ ត្រូវបានសមត្ថកិច្ចធ្វើការ វាស់ជាតិអាកុល ឃើញរហូតដល់ 0.89 មីលីលីត្រខ្យល់ ហើយមិនថែមប៉ុណ្ណោះ បានរករឿងអុកឡុកពេញ ក្នុងអធិការដ្ឋានខណ្ឌតែម្តង ៕
