នាទីទី ៨០ + ១​ របស់ Firmino របស់​ Liverpool យប់មិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាទីទី ៨០ + ១​ របស់ Firmino របស់​ Liverpool យប់មិញ

19/09/2018
Roberto Firmino បានស៊ុតបញ្ចូលទី១គ្រាប់នៅនាទី ៩០+១ ជួយ Liverpool យកឈ្នះក្រុមខ្លាំងបារាំង Paris Saint Germain ដោយលទ្ធផល ៣ទល់នឹង២ យ៉ាងប្រផិតប្រផើយបំផុត។


ជំនួបបើកឆាកពូល C នៅទឹកដី Anfield ម្ចាស់ផ្ទះហង្សក្រហមបាននាំមុខរហូត២គ្រាប់មុនតែតបញ្ចូលទីដោយខ្សែប្រយុទ្ធ Daniel Sturridge នៅនាទី៣០ មុនពេលដែល James Milner ទាត់ប៉េណាល់ទី១គ្រាប់ទៀតនៅនាទី៣៦។



មុនចប់វគ្គទីមួយ៥នាទី Thomas Meunier បានស៊ុតមួយជើងយ៉ាងស្អាតស៊ីចង្កេះអ្នកចាំទី Alisson ឲ្យ Paris តាមបាន១គ្រាប់វិញ។ ចូលដល់វគ្គទីពីរទាំង Liverpool និង Paris បន្តការវាយសម្រុកទៅមក ហើយនាទី៨៣ Kylian Mbappe បានស៊ុតចូលមុំយ៉ាងស្អាតឲ្យក្រុមភ្ញៀវតាមស្មើ។


រៀបចំការប្រកួត Firmino ដែលប្ដូរចូលជំនួស Sturridge បានស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុមលោក Jurgen Klopp ឈរទីកំពូលតារាងពូលC។ លទ្ធផលមួយគូទៀតដែលស្ថិតនៅពូលជាមួយគ្នាគឺជើងខ្លាំងអ៊ីតាលី Napoli ស្មើគ្នា ០-០ នឹង FK Crvena Zvezda៕