កញ្ចប់ XR នៃផលិតផល Xiaomi រួមមានស្មាតហ្វូន Mi 8 SE កុំព្យូទ័រ Mi Notebook Air ទំហំ ១២,៥ អ៊ីញ (8GB/256GB) ខ្សែដៃ Mi Band 3 និងកាស Bluetooth។
ឈុតទីពីរកញ្ចប់ផលិតផល XS មានស្មាតហ្វូន Mi Mix 2S (8GB/256GB) បន្ថែម Mi Notebook Air ទំហំ ១៣,៣ អ៊ីញ លាយឡំខ្សែដៃ Mi Band 3 និងកាស Bluetooth។
ឈុតធំ XS Max មានស្មាតហ្វូន Mi 8 (6GB/128GB) កុំព្យូទ័រ Mi Nootebook Pro និងខ្សែដៃ Mi Band 3 បន្ថែមកាសរុំកសេរ៊ីថ្មី។ ចំពោះតម្លៃពុំត្រូវបានបង្ហើបនៅឡើយ គ្រាន់ដឹងច្បាស់ថា កញ្ចប់ផលិតផលដូចបានរៀបរាប់ទាំងនេះ មានលក់តែលើទីផ្សារប្រទេសចិនមួយគត់៕
អានអត្ថបទ៖
- iPhone ស៊េរីណាខ្លះអាចអាប់ដេតឡើង iOS 12 នៅយប់នេះ?
- ៦ ចំណុចនេះជាហេតុផលគួរទិញ iPhone XR ជាជាង iPhone XS/XS Max
ប្រភព៖ GSMarena