(រឿងរ៉ាវតារា)៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលដែលតារាចម្រៀង ខេមរៈ ស្រីពៅ ប្រកាសប្រាប់មហាជននៅទំព័រហ្វេសប៊ុកថានឹងវិលចូលប្រឡូកក្នុងវិស័យសិល្បៈវិញក្រោយពីបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ។
កញ្ញា បានបង្ហោះសារដោយភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹកថា៖"បងប្អូនក្នុងហ្វេសប៊ុកទាំងអស់គ្នាប្រាកដជានៅរង់ចាំនាងខ្ញុំឲ្យមកចូលសិល្បៈវិញ កុំបារម្ភអីណានាងខ្ញុំប្រាកដជាចូលសិល្បៈវិញ ចង់និយាយថា ស្រលាញ់អ្នកទាំងអស់គ្នាកុំភ្លេចជួយ Like Comment និង Share បន្តដើម្បីឲ្យបងប្អូនបានដឹងអស់គ្នា"។
ការលើកឡើងរបស់ប្អូនស្រី ខេមរៈ សិរីមន្ត បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានជជីកសួរថា តើជារឿងពិតមែនទេដែលតារាចម្រៀងរូបនេះចូលសិល្បៈវិញនោះ? តើនាង អាចចូលក្នុងផលិតកម្មហង្សមាសជាមួយបងប្រុសឬយ៉ាងណា?
ជុំវិញចម្ងល់នេះសាមីខ្លួនមិនអាចបកស្រាយបានទេ តែត្រូវបានបងប្រុសនាងលោក ខេមរៈ ភារុណ និយាយយ៉ាងខ្លីថា រឿង ខេមរៈ ស្រីពៅ វិលចូលសិល្បៈវិញឬអត់លោកអត់ទាន់ដឹងច្បាស់ទេ គ្រប់យ៉ាងនឹងបង្ហាញនៅពេលខាងមុខ៕
