៦ ចំណុចនេះជាហេតុផល​​គួរ​ទិញ iPhone XR ជា​ជាង iPhone XS/XS Max - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

៦ ចំណុចនេះជាហេតុផល​​គួរ​ទិញ iPhone XR ជា​ជាង iPhone XS/XS Max

17/09/2018
(បច្ចេកវិទ្យា)៖ iPhone XS និង XS Max នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​ជុំវិញ​ពិភពលោក​នៅ​ថ្ងៃ​សុក្រ​ទី ២១ ខែ​កញ្ញា​នេះ ហើយ​នៅ​កម្ពុជា​ក៏​នឹង​មាន​លក់​ក្នុង​ពេល​ដំណាល​គ្នា​នេះ​ដែរ។ ប៉ុន្តែ​​មាន​ហេតុផល ៦ ដែល​អ្នក​គួរ​រង់ចាំ​ទិញ iPhone XR ដែល​ចេញ​លក់​នៅ​ថ្ងៃ​ទី​ ២៦ ខែ​តុលា​ ជា​ជាង iPhone XS/XS Max។

១. តម្លៃ​

តម្លៃ​អាច​ជា​​កត្តា​ចម្បង​មួយ​ដែល​អ្នក​ទិញ​​ស្មាតហ្វូន​តែង​ពិចារណា​មុន​គេ ហើយ​ iPhone XR បាន​យក​ឈ្នះ​ iPhone XS លើ​តម្លៃ​នេះ​ឯង។ iPhone XR នៅ​បរទេស​មាន​តម្លៃ​ចាប់​ពី​ ៧៤៩ ដុល្លារ​ សម្រាប់​ទំហំ ៦៤ GB និង​តម្លៃ​ ៨៩៩ ដុល្លារ សម្រាប់​ទំហំ ២៥៦ GB។
ចំណែក iPhone XS មាន​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ​សម្រាប់​ទំហំ ៦៤ GB​ ដល់​ ១ ៣៤៩ ដុល្លារ​ សម្រាប់​ទំហំ ៥១២ GB។ ខណៈ​ iPhone XS Max មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ ដល់ ១ ៤៤៩ ដុល្លារ។

២. ជម្រើស​ពណ៌
Apple លក់​ iPhone XS/XS Max តែ​បី​ពណ៌​ប៉ុណ្ណោះ រួម​មាន​ពណ៌​មាស, ពណ៌​ស និង​ពណ៌​ខ្មៅ។ ចំណែក iPhone XR មាន​ជម្រើស​ពណ៌​រហូត​ដល់ ៦ ដែល​មាន​ពណ៌​ខ្មៅ, ពណ៌​ស, លឿង, ក្រហម, ខៀវ និង​ពណ៌​ទឹក​ក្រូច។

៣. កាមេរ៉ា​មុខ​​
iPhone ស៊េរី​ថ្មី​ទាំង​បី​មាន​បំពាក់​កាមេរ៉ា​មុខ​ដូច​គ្នា​ដែល​មាន​កម្រិត​ ៧ MP និង​កាមេរ៉ា​ TrueDepth ដែល​ប្រើ​សម្រាប់​ស្កេន​មុខ​ និង​ផលិត​រូបភាព​ Selfie Portrait។ ​

​​៤.​ កាមេរ៉ា​ក្រោយ
ទោះ​បី​ iPhone XR មាន​កាមេរ៉ា​តែ​មួយ​គ្រាប់​ ប៉ុន្តែ​កាមេរ៉ា​នេះ​មាន​សមត្ថភាព​ផលិត​រូបភាព​ Portrait បាន​យ៉ាង​ល្អ​ដូច​ជា​ iPhone XS/XS Max ដែល​មាន​កាមេរ៉ា​ភ្លោះ​ដែរ។ នេះ​ក៏​ដោយ​សារ​បន្ទះ​ឈីប​ A12 Bionic មាន​​នូវ​ Software ថត​រូប​ដែល​វៃ​ឆ្លាត​លើស​មុន។ ​​អ្វី​ដែល iPhone XS/XS Max មាន​លើស iPhone XR គឺ​សមត្ថភាព​ Zoom ដោយ​អាច​ Zoom បាន​ពីរ​ដង​មិន​ខូច​គុណភាព។

៥. បន្ទះ​ឈីប​
កុំ​ខ្លាច​ថា​ iPhone ថោក​មាន​ដំណើរ​ការ​ចាញ់​ iPhone ថ្លៃ​នោះ ព្រោះ​ថា​ iPhone ទាំង​បី​សុទ្ធ​តែ​មាន​បំពាក់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ​ A12 Bionic ដែល​មាន​ CPU ៦ គ្រាប់ សន្សំ​សំចៃ​ថាមពល​បាន​ប្រសើរ​ជាង​មុន និង​ដើរ​លឿន​ជាង​មុន។

៦. ថាមពល​ថ្ម​
Apple មិន​បាន​ប្រាប់​ពី​ទំហំ​ជាក់​លាក់​នៃ​ថ្ម​របស់ iPhone ជំនាន់​ថ្មី​នោះ​ទេ។ ប៉ុន្តែ​តាម​រយៈ​វិបសាយ​ Apple បង្ហាញ​ថា​ iPhone XR មាន​ថាមពល​ថ្ម​ដែល​ប្រើ​បាន​យូរ​ជាង iPhone XS/XS Max ទៅ​ទៀត។ ខាង​ក្រោម​ជា​ការ​ប៉ាន់​ស្មាន​ពី​រយៈពេល​នៃ​ការ​ប្រើ​ប្រាស់​ដែល​បង្ហាញ​លើ​វិបសាយ​ Apple៖ https://www.apple.com


ប្រភព៖ Businessinsider