កម្មករនៅរោងចក្រ «ជីម លី» ព្រមបើកផ្លូវជាតិលឹខ៤ ឱ្យដំណើរការឡើងវិញ ក្រោយក្រសួងការងារ ប្រកាសយកប្រាក់របស់រាជរដ្ឋាភិបាល បើកជូនមុនថ្ងៃភ្ជុំបិណ្ឌ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្មករនៅរោងចក្រ «ជីម លី» ព្រមបើកផ្លូវជាតិលឹខ៤ ឱ្យដំណើរការឡើងវិញ ក្រោយក្រសួងការងារ ប្រកាសយកប្រាក់របស់រាជរដ្ឋាភិបាល បើកជូនមុនថ្ងៃភ្ជុំបិណ្ឌ

17/09/2018
(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់ទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្មករ-កម្មការិនីនៅរោងចក្រយីហោ «ជីម លី» បានយល់ព្រមបើកផ្លូវជាតិលេខ៤ ឱ្យដំណើរការឡើងវិញហើយ បន្ទាប់ពីមន្ត្រីក្រសួងការងារ ប្រកាសថា នឹងយកថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល ទៅបើកជូនពួកគាត់នៅមុនថ្ងៃភ្ជុំបិណ្ឌ។
ការចុះសម្របសម្រួល និងដោះស្រាយបញ្ហាជូនក្រុមកម្មករ-កម្មការិនីខាងលើនេះ គេឃើញមានការចូលរួមពីសំណាក់លោក ប្រាក់ ចាន់ធឿន មន្រ្តីជាន់ខ្ពស់ក្រសួងការងារ, លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិសែនជ័យ, លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
មន្រ្តីក្រសួងការងារ និងអាជ្ញាធរបានប្រកាស និងដោះស្រាយជូនពួកគាត់​ ដោយសន្យាថា នឹងយកប្រាក់បុរេប្រទានរបស់រាជរដ្ឋាភិបាល ទៅបើកជូនពួកគាត់នោះ ពួកគេក៏បានបើកផ្លូវឡើងវិញ និងយល់ព្រមទទួលយកដំណោះស្រាយតែម្តង។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ មានកម្មករ-កម្មការិនីប្រមាណ៥០០នាក់ ក្នុងចំណោមកម្មករជាង២៥០០នាក់ បាននាំគ្នាបិទផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិគល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយពួកគេទាមទារ ឱ្យក្រសួងការងារដោះស្រាយជូនពួកគាត់ បន្ទាប់ពីថៅកែរោងចក្របានរត់ចោល និងមិនបើកប្រាក់ខែឱ្យចំនួន២ខែមកហើយ៕