Ronaldo ស៊ុត ២គ្រាប់ ជួយ​ក្លឹប Juventus រក​បាន ៣ពិន្ទុ​ពី​ក្លឹប Sassuolo - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Ronaldo ស៊ុត ២គ្រាប់ ជួយ​ក្លឹប Juventus រក​បាន ៣ពិន្ទុ​ពី​ក្លឹប Sassuolo

17/09/2018
(តូរីន)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ស៊ុតបាន២គ្រាប់ជួយឲ្យក្លឹបសេះបង្កង Juventus រកបាន ៣ពិន្ទុ ក្រោយយកឈ្នះក្លឹប Sassuolo ២-១ ដែលជាការប្រកួតក្នុងក្របខណ្ឌលីគកំពូលអីតាលី Serie A កាលពីរាត្រីថ្ងៃអាទិត្រ ទី ១៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅកីឡដ្ឋាន Allianz Stadium។
ក្នុងការប្រកួតកីឡាករខ្សែប្រយុទ្ធ Ronaldo ស៊ុតបានមួយគ្រាប់នៅនាទីទី ៥០ ដើមតង់ទី២ ជួយឲ្យក្លឹប Juventus បើកការនាំមុខទៅលើក្លឹប Sassuolo គ្រាដែលការប្រកួតបានបន្តដល់នាទីទី ៦៥ កីឡាករខ្សែប្រយុទ្ធ Ronaldo ក៏រកបានមួយគ្រាប់បន្ថែមទៀតដែលជាគ្រាប់បាល់ទី២ របស់ក្លឹប Juventus ក្នុងការបន្តនាំមុខទៅលើគូប្រជែង Sassuolo តែនៅនាទីទី ៩០+១ ក្លឹប Sassuolo អាចរកគ្រាប់បាល់តាមពីក្រោយ ដោយការតែតបាល់បញ្ចូលទីបានយ៉ាងល្អពីកីឡាករ​ខ្សែប្រយុទ្ធ Babacar ដែលជាការបញ្ជូនបាល់ពីមិត្តរួមក្រុមកីឡាករ C.Dell’Orco។
បញ្ជាក់ផងដែរថា នេះជាគ្រាប់បាល់ ២គ្រាប់ដំបូង របស់កីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក្រោយបង្ហាញខ្លួនបាន ៤ប្រកួត គ្រាដែកបច្ចុប្បន្នក្លឹប Juventus កំពុងឈរនៅលើកំពូលតារាបណ្តោះអាសន្នមាន ១២ពិន្ទុ រីឯក្លឹប Sassuolo មាន ៧ពិន្ទុ ឈរនៅលេខរៀងទី៣៕