(ភ្នំពេញ)៖ ដោយសារកន្លងមក មានអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួន បានប្រើប្រាស់បញ្ជីមុខម្ហូបឈ្មោះ «ព្រះផ្លោះជញ្ជាំងស៊ុប» ដែលនាំឱ្យប៉ះពាល់ដល់សាសនា ក៏ដូចជាប៉ះបាល់ដល់សីលធម៌ក្នុងសង្គមកម្ពុជាផងនោះ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំដល់អាជីវកម្មទេសចរណ៍ទាំងនោះ ត្រូវបញ្ឈប់ការប្រើឈ្មោះមុខម្ហូបមិនគប្បីនេះជាបន្ទាន់។ នេះបើយោងតាមសារាចរណែនាំ ស្តីពីការហាមប្រាមការប្រើប្រាស់បញ្ជីមុខម្ហូបឈ្មោះ "ព្រះផ្លោះជញ្ជាំងស៊ុប" នៃក្រសួងទេសចរណ៍។
ករណីម្ចាស់អាជីវកម្មទាំងអស់មិនអនុវត្តតាម នឹងត្រូវរងការពិន័យតាមផ្លូវច្បាប់។ គ្រប់អាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ មិនត្រូវប្រើប្រាស់នូវឈ្មោះមុខម្ហូបទាំងឡាយណាដែលប៉ះពាល់ដល់សាសនា។ នេះបើតាមការស្នើសុំបីក្រសួងទេសចរណ៍៕
សូមមើលសេចក្ដីប្រកាសដូចខាងក្រោម៖
ទំព័រដើម ›