Nex ០១៩ ចេញ​ហើយ លេង​ពណ៌​ថ្មី​កាន់តែ​ឆើត​ជាង​មុន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Nex ០១៩ ចេញ​ហើយ លេង​ពណ៌​ថ្មី​កាន់តែ​ឆើត​ជាង​មុន

17/09/2018
(បច្ចេកវិទ្យា)៖​ Suzuki បាន​បញ្ចេញ​ម៉ូតូ​លេខ​អូតូ​ពីរ​ម៉ូដែល​គឺ Suzuki nex និង Suzuki Let's ០១៩។ ជា​ម៉ូដែល​​មានការ​​គាំទ្រ​ច្រើន​​ពី​ក្មេង​ៗ​សិស្សសាលា Nex ស៊េរីថ្មី នៅ​តែ​រក្សា​រូបរាង​តូច​ខ្លឹម ប៉ុន្តែ​បាន​បន្ថែមពណ៌​ថ្មី​កាន់​តែ​ឡូយទាក់ទាញជាង​មុន។
ដោយ​បានបន្ថែម​ពណ៌​ថ្មី​ពីរ​ទៀត គឺ​ពណ៌ស-ផ្កាឈូក និង​ពណ៌ស-ទឹកក្រូច ក្រៅពី​ពណ៌ស និង​ ពណ៌ Mat Silver។ nex ០១៩ ត្រូវ​បាន​បំពាក់​មក​ ជា​មួយ​បច្ចេកវិទ្យា​ថ្មី​ (Fuel Cut Sensor) ដែល​អាច​ផ្ដាច់​សាំង​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ការពារ​សុវត្ថិភាព​ពេល​ដួល​រលំ។
ចំណុច​ពិសេសៗលើ Nex 019៖
  • តែម​រចនា​ម៉ូត​ថ្មី​
  • ផ្ទៃ​កុង​ទ័រថ្មី​ទាំង​ស្រុង រចនា​ម៉ូត​បែប​ស្ព័រ
  • ស្ដុប, ភ្លើងស៊ីញ៉ូ​ក្រោយ​ប្រភេទ Smoke មាន​ពន្លឺ​មិន​ធ្វើ​ឲ្យ​ចាំង​ភ្នែក 
  • គម្រប​ស៊ី​ម៉ាំង​រចនា​ម៉ូត​ថ្មី បន្ថែម​បន្ទះ​ក្រូម​ពី​លើ​បន្ថែម​ទៀត
  • ស្បែក​កែប​ប្ដូរ​ពណ៌​ថ្មី ២​ពណ៌ មិន​រអិល 
  • ខ្នង​កង់​ត្រូវ​បាន​រចនា​លំអ ដោយ​ថេប​ស៊ី​ពណ៌​ម៉ូតូ
  • កាង​ក្រោយ​ប្ដូរ​ពណ៌​ថ្មី ពី​ទឹកប្រាក់​ទៅ​ជា​ពណ៌​ស។
ជាមួយ​គ្នា​នោះ Suzuki ក៏​បាន​បញ្ចេញ​ Let's ០១៩។ Let's ស៊េរី​ថ្មី​នេះ ប្រើប្រាស់​បច្ចេកវិទ្យា LEaP ស៊ី​សាំង​តិច​ជាង​មុន និង​មាន​បំពាក់​ឧបករណ៍​ផ្ដាច់​ប្រព័ន្ធ​សាំងដោយ​ស្វ័យប្រវត្តិ​​ដូច Nex ដែរ។
តាមក្រុមហ៊ុនអះអាង​ថា បច្ចេកវិទ្យា​នេះ​មាន​បំពាក់​តែ​លើ​ម៉ូតូ​ប្រភេទ​អូតូ​របស់ Suzuki តែប៉ុណ្ណោះ។
Suzuki Let's ស៊េរីឆ្នាំ ២០១៩ មាន​ច្រើន​ពណ៌​​មាន ស, ពណ៌ស-ក្រហម, ស-ខៀវ៕