មូលហេតុ​ដែល iPhone XR ចាំ​ដល់​ខែ​តុលា ទើប​ចេញ​លក់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មូលហេតុ​ដែល iPhone XR ចាំ​ដល់​ខែ​តុលា ទើប​ចេញ​លក់!

15/09/2018
(បច្ចេកវិទ្យា)៖ កាលពីយប់ថ្ងៃទី ១២ ខែកញ្ញានេះ ក្រុមហ៊ុន Apple ទើបធ្វើការដាក់បង្ហាញ ផលិតផលស៊េរីថ្មី របស់ពួកគេ ដែលមានដូចជា iPhone ចំនួន 3 គ្រឿង និងនាឡិកាឆ្លាតវៃ 1 គ្រឿង ដែលធ្វើឲ្យមហាជន ទូទាំងពិភពលោក មានការគាំទ្រ និងពេញចិត្តច្រើន ស្របពេល iPhone Xs និង iPhone Xs Max ត្រៀមដាក់លក់ នៅអំឡុងខែថ្ងៃទី 21 ខែកញ្ញា ប៉ុន្តែ iPhone XR ត្រូវចាំដល់ខែ តុលាបន្ទាប់ ដោយសារតែមាន មូលហេតុរបស់គេ។
គួររំលឹកដែរថា កាលពីឆ្នាំមុន iPhone X ក៏ត្រូវបានពន្យារពេលផងដែរ ដល់ខែវិច្ឆិកា ទើបចេញលក់ ស្របពេលដែល iPhone 8 និង iPhone 8 Plus ចេញលក់បន្ទាប់ពី ថ្ងៃដាក់បង្ហាញ ត្រឹមតែ 10 ថ្ងៃក្រោយ។ មូលហេតុដែល iPhone X ត្រូវពន្យារពេល ដាក់លក់ពេលនោះ ដោយសារតែការ ផ្គត់ផ្គង់អេក្រង់ OLED មិនទាន់ពេល ទើបធ្វើឲ្យប៉ះពាល់ ការលក់បន្តិចបន្តួច។

មកដល់ iPhone XR ចេញឆ្នាំនេះ ក៏ត្រូវបានពន្យារពេលចេញ លក់ដែរ ដោយសារការផលិត កញ្ចក់មានបញ្ហា ណាមួយនេះ ជាអេក្រង់ធម្មតាប្រភេទ LCD ដែលប្រើបច្ចេកវិទ្យា Liquid Retina ធ្វើឲ្យអេក្រង់មើល ឃើញច្បាស់ផង, ផលិតអេក្រង់លាត និងឆកទៀតផង ពិតជាពិបាកក្នុងការផលិត សម្រាប់កញ្ចក់ប្រភេទនេះ ទោះបីជាការផលិត ដោយរោងចក្រ ជប៉ុនក៏ដោយ។ ចំពោះ iPhone XR នេះ ប្រហែល មិនមានអ្នកទិញយកទៅ ប្រើប្រាស់ច្រើនទេ ដោយសារតែចំនុចមួយចំនួន របស់វា មិនសូវលេចធ្លោដូច iPhone Xs និង iPhone Xs Max។
សរុបមក មូលហេតុដែល iPhone XR ចេញឆ្នាំនេះ ត្រូវបានពន្យារពេលដាក់លក់ ក៏ដោយសារតែការ ផលិតអេក្រង់មិនទាន់ ណាមួយអេក្រង់របស់វា ក៏ពិបាកក្នុងការផលិត ដូច្នេះតាមការប៉ាន់ស្មាន មួយចំនួន ស្មាតហ្វូននេះ អាចនឹងប៉ះពាល់ដល់ការលក់ ក៏ថាបានដែរ។