ជនជាតិចិនជិត១០០០នាក់ ត្រូវបានឃាត់ខ្លួនពីករណីជំរិតទារប្រាក់តាមទូរស័ព្ទនៅកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជនជាតិចិនជិត១០០០នាក់ ត្រូវបានឃាត់ខ្លួនពីករណីជំរិតទារប្រាក់តាមទូរស័ព្ទនៅកម្ពុជា

14/09/2018
ខេត្តព្រះសីហនុ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃប្រាប់ប៉ូលីស កុំលើកលែងឲ្យជនជាតិចិនប្រព្រឹត្តខុសច្បាប់ និងការពារអ្នកគោរពច្បាប់)ក្រសួងមហាផ្ទៃបានជម្រុញឲ្យកងកម្លាំងប៉ូលីស បង្ក្រាបទៅលើជនជាតិចិនទាំងឡាយណា ដែលបានប្រព្រឹត្តខុសទៅនឹងច្បាប់របស់កម្ពុជា ព្រមទាំងស្នើឲ្យមានការការពារផងដែរ ដល់ជនជាតិចិន ដែលគោរពច្បាប់។ ការរំលឹកយ៉ាងម៉ឺងម៉ាត់បែបនេះ បានធ្វើឡើង នៅក្នុងពិធីសំណេះសំណាលមួយ រវាង លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាមួយនឹងមន្ត្រីប៉ូលីសនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។


នៅចំពោះមុខមន្ត្រីប៉ូលីសអន្តោប្រវេសន៍ជាច្រើននាក់ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលទើបបានតែងតាំងថ្មីនាអាណត្តិទី៦នៃរដ្ឋាភិបាលនេះ បានណែនាំដល់កម្លាំងសមត្ថកិច្ច ត្រូវតែបង្ក្រាបអ្នកដែលប្រព្រឹត្តខុសច្បាប់ ដោយគ្មានការលើកលែង ហើយអ្នកដែលប្រព្រឹត្តត្រឹមត្រូវតាមច្បាប់របស់កម្ពុជា ដាច់ខាតត្រូវតែមានការការពារ។

តាមការផ្សព្វផ្សាយរបស់គេហទំព័រអគ្គស្នងការប៉ូលីសជាតិ លោករដ្ឋលេខាធិការដែលជាអតីតអគ្គនាយកអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាននិយាយសំដៅដល់ជនជាតិចិន ខណៈបច្ចុប្បន្នជនជាតិចិនដែលមានវត្តមាន នៅប្រទេសកម្ពុជា បានកើនឡើងរហូតដល់ជាង២០ម៉ឺននាក់។

កាលពីថ្ងៃពុធម្សិលមិញ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់អង្គភាពសំខាន់ៗចំនួន៤ របស់ក្រសួងមហាផ្ទៃ ឲ្យបង្កើតក្រុមប្រតិបត្តិការ ចុះទៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងជួយបង្ក្រាបបទល្មើស បន្ទាប់ពីលេចឡើងនូវសកម្មភាពមិនប្រក្រតីមួយចំនួន។

ជាការកត់សម្គាល់ ខេត្តព្រះសីហនុ រយៈពេលជាង១ឆ្នាំចុងក្រោយនេះ គឺជាគោលដៅ ដែលជនជាតិចិន ចាត់ទុកថាជាដែនដីវិនិយោគមួយដ៏ធំនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ បទល្មើសដែលបណ្តាលមកពីជនជាតិចិន ក៏បានកើតឡើងគួរឲ្យភ្ញាក់ផ្អើលផងដែរ ដូចជាប្លន់ កាប់ចាក់ ចាប់ជំរិត បង្កគ្រោះថ្នាក់ចរាចរណ៍ បើកបរដោយខុសច្បាប់ និងពេស្យាកម្មជាដើម។

វត្តមានជនជាតិចិននៅកម្ពុជាកាលពីឆ្នាំ២០១៧ មានតែជាង១០ម៉ឺននាក់ប៉ុណ្ណោះ ដោយចំនួននេះអត់បូកបញ្ចូលជាមួយអ្នកកាទូត អ្នកទេសចរណ៍ និងអង្គការសង្គមស៊ីវិលទេ ក៏ប៉ុន្ដែនៅចុងឆមាសទី២ឆ្នាំ២០១៨នេះ កំណើនជនជាតិចិនមានការកើនឡើងទ្វេរដងដល់ជាង២០ម៉ឺននាក់ ។ តួលេខនេះ គឺយោងតាមស្ថិតិជនជាតិចិន ដែលទៅពន្យាទិដ្ឋាការ។ នេះបើតាមលោក សុខ ផល។

ដោយឡែក ក្នុងចំណោមជនជាតិចិនទាំងជាង២០ម៉ឺននាក់នេះ មានជាង ៧៨ ០០០នាក់ កំពុងរស់នៅក្នុងខេត្តព្រះសីហនុ ប៉ុន្ដែក្នុងនោះ អ្នកមានប័ណ្ណការងារត្រឹមត្រូវ មានតែជាង២ម៉ឺននាក់ប៉ុណ្ណោះ៕