ស្វាយរៀង៖ សពបុរសម្នាក់ត្រូវបានគេដឹកតាមរថយន្ត យកមកប្លុងចោល នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្បែរប៉ុស្តិ៍នគបាល សង្កាត់ច្រកម្ទេស ចម្ងាយ៥០ម៉ែត្រ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។
បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៨។
លោក កឹង ឃន ស្នងការខេត្តស្វាយរៀងបានថ្លែងប្រាប់អ្នកសារព័ត៌មានយើងថា នៅព្រឹកថ្ងៃទី១៣ខែកញ្ញា នេះថា ចំពោះសាកសពនេះសមត្ថកិច្ចយើងកំពុងស្រាវជ្រាវ ហើយមិនទាន់ស្គាល់អត្តសញាណនៅឡើយទេ។
បើតាម នគរបាលដែលកំពុងពិនិត្យជាក់ស្ដែង
សពជនរងគ្រោះមាន សម្បុរ.ស និងសង្ស័យជាជនជាតិបរទេស។
ហើយត្រូវបានឃាតករ សម្លាប់នៅកន្លែងផ្សេង ហើយបានច្រកសពក្នុងថង់ប្លាស្ទិក ពណ៌ខ្មៅ រួចដឹកសពតាមរថយន្តមកពីទិិសខាងកើត មកទម្លាក់ប្លុងចោលនៅលើចិញ្ចើមថ្នល់ជាតិលេខ១ ជិតប៉ុស្ត៍ិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស នាចំណុចខាងលើ។
រីឯអ្នកជិតខាងបាននិយាយថា នៅម៉ោងប្រមាណជា៤ទៀបភ្លឺថ្ងៃដដែល គេឃើញមានរថយន្តតូចមួយគ្រឿងបើកមកពីទិសខាងកើត ។
លុះមកដល់ចំណុចខាងលើ បានឈប់មួយសន្ទុះ ក៏បទរថយន្តត្រឡប់ទៅទិសខាងកើតវិញ ប៉ុន្តែគេមិនបានចាប់អារម្មណ៍ ។
លុះដល់ម៉ោង៦ព្រឹក ត្រូវបានអ្នកលក់នំប្រទះឃើញ ទើបផ្អើលឆោរឡោ និងប្តឹងសមត្ថកិច្ចតែម្តង។ ក្រោយពីសមត្ថកិច្ចមកពិនិត្យដំបូង មិនទាន់ស្គាល់អត្តសញ្ញាណទេ ហើយសន្និដ្ឋានថា ជាសពជនបរទេស៕
