ក្រសួងអប់រំ សម្រេចរៀបចំគណៈកម្មការកោសល្យវិច័យ ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផលបាក់ឌុប ឆ្នាំ២០១៨ ក្រោយមានការតវ៉ាពីបេក្ខជន និងឪពុកម្តាយសិស្ស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងអប់រំ សម្រេចរៀបចំគណៈកម្មការកោសល្យវិច័យ ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផលបាក់ឌុប ឆ្នាំ២០១៨ ក្រោយមានការតវ៉ាពីបេក្ខជន និងឪពុកម្តាយសិស្ស

12/09/2018
(ភ្នំពេញ)៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​រៀប​ចំ​គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​ នឹង​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ជូន​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដូច​ធ្លាប់​អនុវត្ត​តាម​នីតិវិធី​នា​ឆ្នាំ​កន្លង​មក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន VOB News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញានេះ។
ក្រសួងអប់រំបញ្ជាក់ថា គណៈកម្មការ​កោសល្យ​វិច័យ ​នឹង​ចាប់​ដំណើរ​ការ​ការងារ​ពី​ថ្ងៃ ​ជូន​ដំណឹង​នេះ ក្នុង​រយៈ​ពេល​១​សប្តាហ៍៕