អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ទម្លាយ​សំណើ​របស់ចិន ដែលចង់ដាក់ទណ្ឌកម្ម​តបតទៅអាមេរិកវិញ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ទម្លាយ​សំណើ​របស់ចិន ដែលចង់ដាក់ទណ្ឌកម្ម​តបតទៅអាមេរិកវិញ!

12/09/2018
(ហ្សឺណែវ)៖ រដ្ឋាភិបាលចិន​បានប្រាប់អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ថា ខ្លួនចង់ដាក់​ទណ្ឌកម្ម ០៧ពាន់លានដុល្លារក្នុង​មួយឆ្នាំ ប្រឆាំងនឹង​សហរដ្ឋអាមេរិក ជាការសងសឹក​ចំពោះទីក្រុងវ៉ាស៊ីនតោន​ សម្រាប់ការមិនគោរព​តាមច្បាប់នៅ​ក្នុងជម្លោះ ពាណិជ្ជកម្មទាក់ទិន​នឹងគំនិត​គាំពារនិយម។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។
សំណើសុំការអនុញ្ញាត​របស់ចិន​ ត្រូវបានចេញផ្សាយ​ដោយ​អង្គការ WTO នៅថ្ងៃអង្គារ​សប្ដាហ៍នេះ ជាមួយការបង្ហាញ​ទិន្នន័យផងដែរ​ថា ទីក្រុងប៉េកាំងរងការខូចខាត​ជាង ៧.០៤៣ពាន់លានដុល្លារក្នុង​មួយឆ្នាំ ដោយសារតែរបាំង​ពាណិជ្ជកម្ម និង​គោលនយោបាយ សេដ្ឋកិច្ចគាំពារនិយម​របស់​សហរដ្ឋអាមេរិក។
ក៏ប៉ុន្តែខាង​អង្គការ WTO មិនទាន់ឆ្លើយតប​ទៅនឹងសំណើរបស់ចិន​នៅឡើយទេ ខណៈប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមាន​ដកសហរដ្ឋអាមេរិក​ ចេញពីអង្គការ​អន្តរជាតិមួយ​នេះ ដោយអះអាងថា WTO អនុវត្តមិនស្មើភាព​ចំពោះពាក្យបណ្ដឹង​ ពីសហរដ្ឋអាមេរិក​ទល់​នឹងចិន។
គួររំលឹកថា ចិនទទួលបាន​ការអនុញ្ញាតមួយ​ពីអង្គការ WTO នៅក្នុងជម្លោះ​ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក​កាលពីឆ្នាំ២០១៦ ហើយសាលក្រម​សម្រេចចិត្តនេះ ត្រូវបានទទួលស្គាល់​ដោយបណ្ដឹងឧទ្ធរណ៍​កាលពី​ឆ្នាំ២០១៧៕