សុគន្ធ នីសា បំផុស​មហាជន​ទុក​ដាក់​សំរាម ឲ្យ​មាន​សណ្តាប់​ធ្នាប់ ក្រោយ​ឃើញ​វីដេអូ​កាយ​សំរាម​​របស់​កម្មករ​ ក្នុង​លូ​ទឹក​ស្អុយ (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សុគន្ធ នីសា បំផុស​មហាជន​ទុក​ដាក់​សំរាម ឲ្យ​មាន​សណ្តាប់​ធ្នាប់ ក្រោយ​ឃើញ​វីដេអូ​កាយ​សំរាម​​របស់​កម្មករ​ ក្នុង​លូ​ទឹក​ស្អុយ (មានវីដេអូ)

11/09/2018
(ភ្នំពេញ)៖ តារាចម្រៀងចង្កាស្រួច អ្នកនាង សុគន្ធ នីសា ថ្មីៗនេះ ក្រោយពេលបានឃើញរូបភាព និងទស្សនាវឃ្លីបវីដេអូ ដ៏កំសត់បង្ហាញពីសកម្មភាពរបស់ក្រុមកម្មករ ចុះកាយសំរាមក្នុងលូទឹកស្អុយ ដែលមានការកកស្ទះ និងត្រូវបានមហាជនជាច្រើន បញ្ចេញអារម្មណ៍ខ្ទើមរអើមនោះ នាងក៏បានចេញសារកង្កប់ន័យ ដាស់អារម្មណ៍ប្រជាពលរដ្ឋខ្មែរ ឲ្យមានការភ្ញាក់រឭក និងទទួលខុសត្រូវខ្ពស់លើករណីទុកដាក់សំរាម។

តាមរយៈសារចាក់ដោត បង្កប់អត្ថន័យអប់រំរបស់ អ្នកនាង សុគន្ធ នីសា បានរៀបរាប់ថា «មើលវីដេអូនេះហើយមានអារម្មណ៍ថា អាណិតពួកគាត់ ជីវិតពួកគាត់ពិតជាអស្ចារ្យណាស់ ការងារដែលគ្រប់គ្នាខ្ពើមរអើម តែពួកគាត់ធ្វើជិត៣០ឆ្នាំហើយ។ តាមពិតទៅយើងគ្រាន់តែកាន់សំរាមមួយកញ្ចប់ ឬថង់មួយទៅដាក់ក្នុងធុងសំរាមក៏មិនជារឿងពិបាកដែរ»
អ្នកចម្រៀងសម្លេងមនោសញ្ចេតនា អ្នកនាង សុគន្ធ នីសា បន្តថា «ពួកយើងទាំងអស់គ្នា មានការងារធ្វើ និងរស់នៅក្នុងបរិស្ថានដ៏ល្អណាស់ យើងក៏អាចចាប់ផ្តើមពីខ្លួនយើង ជួយថែរក្សាឬសម្អាតបរិស្ថានជុំវិញខ្លួន ក៏ដូចជាជួយពួកគាត់ដែរ ព្រោះការងារពួកគាត់ គឺជាជីវិតមួយបែប ដែលយើងមិនធ្លាប់គិតដល់ ហើយជីវិតបែបនេះ នឹងមិនសូវជាពិបាកប៉ុន្មានទេ ប្រសិនបើយើងគ្រប់គ្នាចូលរួមចំណែកប្រព្រឹត្ត និងទទួលខុសត្រូវរៀងៗខ្លួនចំពោះសំរាម និងកាកសំណល់ផ្សេងៗ ឲ្យមានរបៀបត្រឹមត្រូវ»។

អ្នកនាង បន្ដទៀតថា «បើសិនអាចបែបនេះ គឺនឹងជួយសម្រាលដល់ការងារគាត់ ហើយបានបរិស្ថានស្អាតទាំងអស់គ្នា។ សង្ឃឹមថា មើលរូបភាពមួយនេះហើយ យើងទាំងអស់គ្នានឹងបង្អង់គិតមុននឹងចោលសំរាមថា សំរាមវាត្រូវតែនៅកន្លែងសម្រាប់ដាក់សំរាម ប្រសិនបើយើងខ្លួនឯង មិនបានដាក់វាឲ្យត្រូវកន្លែងទេ នោះប្រាកដជាតម្រូវឲ្យអ្នកផ្សេង ទៅតាមរើសសំរាមរបស់យើង ដែលធ្លាក់ប៉ើងគ្រប់កន្លែងនោះ ដល់ក្នុងលូឲ្យយើងហើយ»

តារាចម្រៀងមុខស្រទន់ ដែលទទួលបានការគាំទ្រចម្រៀង មានរយៈពេលជាច្រើនឆ្នាំហើយនោះ អ្នកនាង សុគន្ធ នីសា បញ្ជាក់បន្ថែមថា «សន្យាចូលរួមទាំងអស់គ្នាណា នាងខ្ញុំក៏សន្យាដែរថា នឹងថែរក្សាសណ្តាប់ធ្នាប់ កុំចោលសំរាមផ្តេសផ្តាស ដើម្បីមនុស្សគ្រប់គ្នាក្នុងសង្គមយើង»