ស្រី​ស្រស់ ព្រំ រីតា ម្នាក់​ទៀត ចេញ​បទដឹង​គុណ​ដល់​មន្ទីរពេទ្យ «គន្ធបុប្ផា» (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្រី​ស្រស់ ព្រំ រីតា ម្នាក់​ទៀត ចេញ​បទដឹង​គុណ​ដល់​មន្ទីរពេទ្យ «គន្ធបុប្ផា» (មានវីដេអូ)

11/09/2018
(ភ្នំពេញ)៖ ជាក់ស្តែងកញ្ញា ព្រំ រីតា ដែលត្រូវបានទស្សនិជនភាគច្រើន តែងតែហៅថា DJ វតី បានធ្វើការចែករំលែកជាថ្មី នូវបទចម្រៀងមួយបទ មានចំណងជើងថា «មន្ទីរពេទ្យគន្ធបុប្ផា»។ យ៉ាងណាមិញបទចម្រៀងមួយបទ កញ្ញា ព្រំ រីតា បានបញ្ចេញតាំងពីចុងឆ្នាំ២០១៧ មកម្ល៉េះ ក៏ប៉ុន្តែកញ្ញាក៏បានចែករំលែកជាថ្មី ដើម្បីជាការដឹងគុណបុណ្យ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Beatocello Richner ជនជាតិស្វីស ក្នុងការចំណាយពេលស្ទើរពេញមួយជីវិតរបស់លោក ​ដើម្បីជួយសង្រ្គោះជីវិតកុមារកម្ពុជារាប់លាននាក់។ លើសពីនេះ លោកតែងតែ ធ្វើការប្រគំតន្រ្តីមូលនិធិនានា ដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ខណៈអំពើទាំងនេះ ត្រូវបានប្រជាជនកម្ពុជាគ្រប់រូប កោតសរសើរយ៉ាងខ្លាំង។
ក្នុងរយៈពេលជាង ២៣ឆ្នាំ មន្ទីរពេទ្យកុមារគន្ធបុប្ផា បានទទួលព្យាបាលអ្នកជំងឺជាង១៣លាននាក់ និងសង្គ្រោះកុមារ ដែលមានជំងឺធ្ងន់ធ្ងរជាង ១,៥៦ លាននាក់។ Dr. Beat Beatocello Richner បានទទួលមរណភាពនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨
យ៉ាងណាមិញ បើយើងក្រឡេកមកស្តាប់ពីបទចម្រៀងមួយបទនេះ ដែលបកស្រាយដោយ កញ្ញា ព្រំ រីតា រួមផ្សំជាមួយនឹងការនឹកគុណ លោក Beat Beatocello Richner គឺបានធ្វើឲ្យទស្សនិកជន ដែលបានស្តាប់បទនេះហើយ អាចស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួនតែម្តង។

ចង់ដឹងថា ចម្រៀងមួយនេះ មានអត្ថន័យយ៉ាងណានោះ សូមរីករាយសណ្តាប់ ដូចតទៅ៖