នាយករដ្ឋមន្រ្ដីកម្ពុជា ស្វាគមន៍ក្រុមហ៊ុនចិន ដែលគ្រោងមកវិនិយោគនៅកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្រ្ដីកម្ពុជា ស្វាគមន៍ក្រុមហ៊ុនចិន ដែលគ្រោងមកវិនិយោគនៅកម្ពុជា

11/09/2018
(ណាននីង, ចិន)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសគាំទ្រ និងស្វាគមន៍ដល់ក្រុមហ៊ុនចិនទាំងឡាយ ដែលមានបំណងមកវិនិយោគនៅកម្ពុជា ដោយមិនមានការរើសអើងនោះឡើយ។ ការប្រកាសគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបជាមួយក្រុមហ៊ុនវិនិយោគធំៗរបស់ចិនចំនួន៨ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចំពោះក្រុមហ៊ុនទាំងចាស់ទាំងថ្មីដែលមានបំណងវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តលើកទឹកចិត្ត ដល់ក្រុមហ៊ុនទាំងអស់ ក្នុងការវិនិយោគនៅកម្ពុជា ដោយគ្មានការរើសអើងឡើយ»

សូមជម្រាបថា ថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគធំៗទាំង​៨របស់ចិន ដែលទទួលបានការអនុញ្ញាតឲ្យជួបសម្តេចតេជោនោះរួមមាន៖ ក្រុមហ៊ុន Xiaomi Corporation, Zhejiang Geely Holding Grou, CHINT Group Co., Ltd, Dongming Petrochemical Group, Futong Group Co., Ltd, Hollry Group, ENN Group Holding Limited, និង China Minseng Investment group។
ក្រុមហ៊ុនដែលសម្ដេចតេជោចុះជួបនេះជា ក្រុមហ៊ុនស្ថិតក្នុងសហព័ន្ធសភាពាណិជ្ជកម្មចិន ក្នុងនោះមានក្រុមហ៊ុនភាគច្រើនបាន​ និងកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា ខ្លះបានជាង១០ឆ្នាំមកហើយលើវិស័យកសិកម្ម, កំពង់ផែ ថាមពល, វារីអគ្គីសនី។​
តំណាងក្រុមហ៊ុនទាំងអស់ មានការកក់ក្តៅ និងរីករាយណាស់ដែលសម្តេចតេជោ បានអញ្ជើញចូលរួមសម្ពោធ និងបន្តការគាំទ្រលើកទឹកចិត្តដល់ពួកគេ៕